Monday, January 2, 2017

បទ​វិភាគ៖ ការ​ពិនិត្យ​មើល​ទិដ្ឋភាព​ច្បាប់​ក្នុង​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​នៅ​សហគមន៍​បុរីកីឡា

កង​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​៧មករា រាជធានី​ភ្នំពេញ ចូល​រឹប​អូស​សម្ភារៈ​របស់​អ្នក​សហគមន៍​បុរីកីឡា​ដែល​ត្រៀម​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ នៅ​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/San Sel



ជម្លោះ​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​សហគមន៍​បុរីកីឡា កណ្ដាល​ទីក្រុង​ភ្នំពេញ​ជាមួយ​ក្រុមហ៊ុន ផាន អ៊ីមិច (Phan Imex) មាន​រយៈ​កាល ៥​ឆ្នាំ​គត់ គិត​មក​ដល់​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៧ នេះ។ អ្នក​ភូមិ​បុរីកីឡា​ជាច្រើន​គ្រួសារ​ដែល​មិន​ព្រម​ចាកចេញ និង​មួយ​ចំនួន​ទៀត​កំពុង​រស់នៅ​ភ្នំ​បាត ថា​នឹង​មក​តវ៉ា​នៅ​បុរីកីឡា​នៅ​ថ្ងៃ​អង្គារ ទី​៣ ស្អែក​នេះ យល់​ថា ពួក​គាត់​មាន​សិទ្ធិ​ស្រប​ច្បាប់ ដើម្បី​ទទួល​បាន​អគារ ២​ខ្នង​សាងសង់​ដោយ​ក្រុមហ៊ុន ផាន អ៊ីមិច តាម​កិច្ចសន្យា។ ចំណែក​ប្រធាន​ក្រុមហ៊ុន ផាន អ៊ីមិច អ្នកស្រី ស៊ុយ សុផាន និង​អតីត​អភិបាល​ក្រុង​ភ្នំពេញ លោក កែប ជុតិមា ដែល​ជួយ​ពី​ក្រោយ​ខ្នង​ឲ្យ​បំពាន​កិច្ចសន្យា​នោះ ចោទ​ពលរដ្ឋ​បុរីកីឡា​វិញ​ថា​ជា​អ្នក​ខុស​ច្បាប់។

តើ​ភាគី​ក្រុមហ៊ុន ផាន អ៊ីមិច ឬ​ភាគី​ពលរដ្ឋ​ជា​អ្នក​បំពាន​ច្បាប់​ក្នុង​វិវាទ​ដីធ្លី​សហគមន៍​បុរីកីឡា?

No comments:

Post a Comment