Tuesday, January 17, 2017
សម្ភាសន៍៖ ការអនុវត្តសកម្មភាពការងារនិងយុទ្ធសាស្ត្ររបស់សហព័ន្ធខ្មែរកម្ពុជាក្រោម
សហព័ន្ធខ្មែរកម្ពុជាក្រោម កាលពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមករា បានប្រារព្ធសន្និបាតប្រចាំឆ្នាំ២០១៦ នៅក្រុងឡាសវ៉េហ្គាស (Las Vegas) រដ្ឋនេវ៉ាដា (Nevada) សហរដ្ឋអាមេរិក ដើម្បីពិនិត្យមើលការអនុវត្តសកម្មភាពការងារកន្លងទៅ និងស្វែងរកយុទ្ធសាស្ត្របញ្ជ្រាបគំនិតសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯងដល់ពលរដ្ឋខ្មែរនៅដែនដីកម្ពុជាក្រោម។ សន្និបាតនេះ ធ្វើឡើងក៏ចំខួប ២០ឆ្នាំនៃការបង្កើតសហព័ន្ធខ្មែរកម្ពុជាក្រោម។
សហព័ន្ធខ្មែរកម្ពុជាក្រោមអះអាងថា ដោយសារការប្រឹងប្រែងរបស់ខ្លួនក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ ទើបធ្វើឲ្យខ្មែរក្រោមមានសេរីភាពឡើងវិញខ្លះ គឺមិនមែនដោយសារវៀតណាម មានចេតនាគោរពសិទ្ធិខ្មែរក្រោមនោះឡើយ។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment