Sunday, January 15, 2017

គ.ជ.ប នឹង​បើក​សវនាការ​លើ​ពាក្យ​បណ្ដឹង​ជុំវិញ​បញ្ជី​ឈ្មោះ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​១៦​មករា

គ.ជ.ប នឹង​បើក​សវនាការ​លើ​ពាក្យ​បណ្ដឹង​ជុំវិញ​បញ្ជី​ឈ្មោះ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​១៦​មករា

ទីស្ដីការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប)។ Photo: RFA



គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) នឹង​បើក​សវនាការ​ជា​សាធារណៈ​ចំពោះ​ពាក្យ បណ្ដឹង​ចំនួន​៧ ដែល​នៅ​សេសសល់​មិន​ទាន់​ដោះស្រាយ​រួច ជុំវិញ​ការ​តវ៉ា​លើ​ការ​បិទ​បញ្ជី​ឈ្មោះ បោះឆ្នោត​អំឡុង​ពេល ១០​ថ្ងៃ​នេះ។

អ្នក​នាំ​ពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បាន​ឲ្យ​ដឹង​ថា រយៈពេល ១០​ថ្ងៃ ពិនិត្យ និង​ផ្ទៀងផ្ទាត់​បញ្ជី​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី គ.ជ.ប បាន​ទទួល​ពាក្យ​បណ្ដឹង​រហូត​ដល់​ជាង ៧០០​បណ្ដឹង ប៉ុន្តែ​ករណី​ទាំងនោះ​បាន​ដោះស្រាយ​រួច​រាល់​ហើយ​នៅ​តាម​មូលដ្ឋាន ប៉ុន្តែ​នៅ​សេសសល់​តែ ៧​បណ្ដឹង​ប៉ុណ្ណោះ​ដែល​ភាគច្រើន​ជា​បណ្ដឹង​ប្ដឹង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ។

សេចក្ដី​ជូន​ដំណឹង​របស់ គ.ជ.ប ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៦ មករា គ.ជ.ប នឹង​បើក​សវនាការ​លើ​បណ្ដឹង​៧ គឺ​បណ្ដឹង​លេខ​០៤៦ ដល់​បណ្ដឹង​លេខ​០៥២ នៅ​សាល​សន្និសីទ គ.ជ.ប។ បណ្ដឹង​នេះ គឺ​ជា​បណ្ដឹង​នៅ​សេសសល់​ពី​បណ្ដឹង​សរុប​ចំនួន​ជាង​៧០០ ដែល​មិន​ទាន់​ដោះស្រាយ​រួច ជុំវិញ​ការ​តវ៉ា​លើ​ការ​បិទ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤៕

No comments:

Post a Comment