Sunday, November 6, 2016

បក្ស​ប្រឆាំង​ថា​ការ​បូជា​សព​លោក ប៉ែន សុវណ្ណ បង្ហាញ​ពី​ការ​រើសអើង​នយោបាយ

ពិធី​ហែ​សព​លោក ប៉ែន សុវណ្ណ ចេញ​ពី​វត្ត​ថាន់ យក​ទៅ​បូជា​នៅ​វត្ត​ឫស្សីសាញ់ ជិត​គុក​ព្រៃ​ស នៅ​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។


សព​លោក ប៉ែន សុវណ្ណ អតីត​នាយក​រដ្ឋមន្ត្រី​នៃ​របប​សាធារណៈ​ប្រជាមានិត​កម្ពុជា និង​ជា​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នោះ ត្រូវ​បាន​បូជា​ហើយ​នៅ​លើ​មេរុ​ក្នុង​វត្ត​ឫស្សីសាញ់ ស្ថិត​នៅ​ខណ្ឌ​ដង្កោ ក្រោម​មេឃ​ភ្លៀង​រលឹម​ស្រិចៗ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី​៦ វិច្ឆិកា។ បក្ស​ប្រឆាំង និង​ប្រជាពលរដ្ឋ យល់​ថា ការ​ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ពិធី​បូជា​នៅ​វត្ត​បទុមវតី ក្នុង​រាជធានី​ភ្នំពេញ គឺ​បង្ហាញ​ពី​ការ​រើសអើង​នយោបាយ។

សព​លោក ប៉ែន សុវណ្ណ ត្រូវ​បាន​ក្រុម​គ្រួសារ និង​គណៈកម្មការ​បុណ្យ រួម​ទាំង​ប្រជាពលរដ្ឋ​ប្រមាណ ២​ពាន់​នាក់ បាន​ដង្ហែ​ចេញ​ពី​វត្ត​ថាន់ នៅ​ម៉ោង​ជិត ៧​ព្រឹក ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ឆ្ពោះ​ទៅ​បូជា​នៅ​វត្ត​ឫស្សីសាញ់ មិន​ឆ្ងាយ​ប៉ុន្មាន​ពី​គុក​ព្រៃ​ស ស្ថិត​នៅ​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។

ការ​បង្វែរ​ទិស​មក​បូជា​នៅ​ជាយ​ក្រុង​ភ្នំពេញ​នេះ ក្រោយ​ពី​មាន​ភាព​ចម្រូងចម្រាស​គ្នា​ជាច្រើន​លើក​រវាង​គណៈកម្មការ​បុណ្យ​សព និង​សាលា​រាជធានី​ភ្នំពេញ អំពី​ទីកន្លែង​បូជា​សព​នៅ​មុខ​វត្ត​បទុមវតី និង​វត្ត​និរោធ ព្រម​ទាំង​ទី​តម្កល់​សព​សម្រាប់​ធ្វើ​បុណ្យ​នៅ​វត្ត​នួនមណីរាម ហៅ​វត្ត​ថាន់ រាជធានី​ភ្នំពេញ។

ពិធី​ហែ​សព​លោក ប៉ែន សុវណ្ណ ចេញ​ពី​វត្ត​ថាន់ យក​ទៅ​បូជា​នៅ​វត្ត​ឫស្សីសាញ់ ជិត​គុក​ព្រៃ​ស នៅ​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។
អនុប្រធាន​គណៈកម្មការ​បុណ្យ​សព​លោក ប៉ែន សុវណ្ណ និង​ជា​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ៅ មុនីវណ្ណ សម្ដែង​ការ​មិន​ពេញ​ចិត្ត​នឹង​សាលា​រាជធានី​ភ្នំពេញ ដែល​តម្រូវ​ឲ្យ​បូជា​សព​លោក ប៉ែន សុវណ្ណ នៅ​ជាយ​ក្រុង។ លោក​ថា នេះ​គឺ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​រើសអើង​ផ្នែក​នយោបាយ ឬ​មាន​ស្តង់ដារ​ពីរ ដោយ​លោក​លើក​ហេតុផល​ថា លោក ប៉ែន សុវណ្ណ ធ្លាប់​ជា​នាយក​រដ្ឋមន្ត្រី និង​ជា​តំណាង​រាស្ត្រ​មួយ​រូប មិន​គួរ​ណា​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បូជា​សព​នៅ​មុខ​វត្ត​បទុមវតី ទេ៖ «»។

អតីត​នាយក​រដ្ឋមន្ត្រី​រូប​នេះ ទទួល​មរណភាព​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​តុលា ក្នុង​អាយុ ៨០​ឆ្នាំ។ មុន​ពិធី​បូជា​នេះ គឺ​សព​លោក ប៉ែន សុវណ្ណ ត្រូវ​បាន​បក្ស​ប្រឆាំង និង​ក្រុម​គ្រួសារ ដង្ហែ​ចេញ​ពី​ខេត្ត​តាកែវ មក​តម្កល់​ធ្វើ​បុណ្យ​នៅ​វត្ត​ថាន់ ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា។

យុវតី​ម្នាក់​ឈ្មោះ ទីតាភូ ដែល​បាន​ចូលរួម​ពិធី​បូជា​សព​លោក ប៉ែន សុវណ្ណ រៀបរាប់​ថា លោក ប៉ែន សុវណ្ណ គឺ​ជា​អតីត​នាយក​រដ្ឋមន្ត្រី​ខ្មែរ​មួយ​រូប​ដែល​មាន​ឆន្ទៈ និង​ស្មារតី​ស្នេហា​ជាតិ និង​ប្រជាជន ដោយ​ហ៊ាន​ប្រឆាំង​នឹង​បរទេស​ឈ្លាន​ពាន​កម្ពុជា ដូច្នេះ​គួរ​ណាស់​តែ​គាត់​ទទួល​បាន​កិត្តិយស​ក្នុង​ការ​បូជា​សព​នៅ​មុខ​វត្ត​បទុមវតី ពោល​គឺ​មិន​មែន​នៅ​ជាយ​ក្រុង​ភ្នំពេញ​ដូច្នេះ​ទេ៖ «»។

 តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ក្រុម​គ្រួសារ​ក្នុង​ពិធី​បូជា​សព​លោក ប៉ែន សុវណ្ណ នៅ​វត្ត​ឫស្សីសាញ់ ជិត​គុក​ព្រៃ​ស នៅ​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។

រីឯ​កូនស្រី​លោក ប៉ែន សុវណ្ណ វិញ​ថ្លែង​ថា ថ្វីត្បិតតែ​សព​ឪពុក​អ្នកស្រី​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បូជា​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ក្តី ក៏ប៉ុន្តែ​អ្នកស្រី​យល់​ថា ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តែ​គោរព​ស្រឡាញ់ ហើយ​ថែម​ទាំង​ឲ្យ​តម្លៃ និង​កាន់​តែ​អាណិត​ឪពុក​អ្នកស្រី​កាន់​តែ​ខ្លាំង​ថែម​ទៀត។ អ្នកស្រី​បន្ថែម​ថា ឪពុក​អ្នកស្រី​នឹង​មិន​តូច​ចិត្ត​ឡើយ​ចំពោះ​កន្លែង​បូជា​សព​នេះ ព្រោះ​មួយ​ជីវិត​របស់​គាត់​កាល​នៅ​រស់ គឺ​ដើម្បី​តែ​ប្រជាពលរដ្ឋ និង​ប្រទេស​ជាតិ៖ «»។

គណៈកម្មការ​បុណ្យ ឲ្យ​ដឹង​ថា ក្រោយ​ពី​ពិធី​បូជា​នោះ គឺ​អដ្ឋិធាតុ​លោក ប៉ែន សុវណ្ណ នឹង​ត្រូវ​យក​ទៅ​តម្កល់​ទុក​នៅ​គេហដ្ឋាន​របស់​លោក​នា​ខេត្ត​តាកែវ ហើយ​គណៈកម្មការ និង​គ្រួសារ គ្រោង​នឹង​សាងសង់​ចេតិយ​មួយ​នៅ​ទីនោះ សម្រាប់​ឲ្យ​ពលរដ្ឋ​ខ្មែរ​ជំនាន់​ក្រោយ​គ្រប់​រូប​បាន​ដឹង និង​បាន​ទៅ​គោរព​បូជា​វិញ្ញាណក្ខន្ធ​របស់​គាត់​ផង​ដែរ៕

ពិធី​ហែ​សព​លោក ប៉ែន សុវណ្ណ ចេញ​ពី​វត្ត​ថាន់ យក​ទៅ​បូជា​នៅ​វត្ត​ឫស្សីសាញ់ ជិត​គុក​ព្រៃ​ស នៅ​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ពិធី​បូជា​សព​លោក ប៉ែន សុវណ្ណ នៅ​វត្ត​ឫស្សីសាញ់ ជិត​គុក​ព្រៃ​ស នៅ​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។  Photo SBNពិធី​ហែ​សព​លោក ប៉ែន សុវណ្ណ ចេញ​ពី​វត្ត​ថាន់ យក​ទៅ​បូជា​នៅ​វត្ត​ឫស្សីសាញ់ ជិត​គុក​ព្រៃ​ស នៅ​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ពិធី​ហែ​សព​លោក ប៉ែន សុវណ្ណ ចេញ​ពី​វត្ត​ថាន់ យក​ទៅ​បូជា​នៅ​វត្ត​ឫស្សីសាញ់ ជិត​គុក​ព្រៃ​ស នៅ​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ពិធី​បូជា​សព​លោក ប៉ែន សុវណ្ណ នៅ​វត្ត​ឫស្សីសាញ់ ជិត​គុក​ព្រៃ​ស នៅ​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ក្រុម​គ្រួសារ​ក្នុង​ពិធី​បូជា​សព​លោក ប៉ែន សុវណ្ណ នៅ​វត្ត​ឫស្សីសាញ់ ជិត​គុក​ព្រៃ​ស នៅ​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។

No comments:

Post a Comment