ទូកទូងស្គរជ័យមួយលិចនៅថ្ងៃផ្ដាច់ព្រ័ត្រនៃពិធីបុណ្យអុំទូក
ទូកទូងស្គរជ័យមួយ ក្នុងចំណោមទូកទូងស្គរជ័យពីរគ្រឿងលិច នៅម៉ោងប្រមាណ៤រសៀល ថ្ងៃទី១៥ វិច្ឆិកា នេះ។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធ ឲ្យអាស៊ីសេរីដឹងថា ក្រោយពីលិចទូកនេះភ្លាមៗ កងអន្តរាគមន៍ជើងទឹកក៏បានជួយសង្គ្រោះមនុស្សលើទូកនោះ។
លោក គៀត ច័ន្ទថារិទ្ធ ពន្យល់ថា ការលិចទូកទូងស្គរជ័យនេះ ដោយសារទូកងមួយគ្រឿង អុំមកក្បែរនឹងទូកទូងស្គរជ័យ បណ្ដាលឲ្យរលកបោកផ្ទប់លិចទូកទូងស្គរជ័យតែម្ដង។
ថ្ងៃទី១៥ វិច្ឆិកានេះ ជាថ្ងៃផ្ដាច់ព្រ័ត្រនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អបអំបុក និងសំពះព្រះខែ។
ដោយឡែកថ្ងៃនេះដែរ កីឡាករអុំទូកម្នាក់សន្លប់ ខណៈទូកងរបស់គេ មកជិតដល់ទូកទូងស្គរជ័យនេះ។ ភ្លាមៗក្រោយពេលសន្លប់ ចំណុះទូកព្យាយាមអុំទូកនោះ មកក្បែរច្រាំងទន្លេ ដើម្បីនាំយកកីឡាករសន្លប់នោះទៅសង្គ្រោះនៅលើគោក មុខព្រះបរមរាជវាំង។
សូមរង់ចាំអាន និងស្ដាប់ព័ត៌មានពិស្ដារ...
No comments:
Post a Comment