អតីតអ្នកបើករថយន្តក្រុងកាពីតូលស្វែងរកអន្តរាគមន៍ពីនាយករដ្ឋមន្ត្រី
អតីតអ្នកបើកបររថយន្តក្រុងឱ្យក្រុមហ៊ុនកាពីតូល (CAPITOL) ប្រមាណ ៣០នាក់ នាំគ្នាដាក់ញត្តិស្នើឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយឱ្យពួកគេទាំង ៤៥នាក់ បានចូលបម្រើការងារវិញ ព្រមទាំងទាមទារឱ្យក្រុមហ៊ុនផ្ដល់ប្រាក់រំលឹកផង នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា។ ករណីនេះ សហជីពមានជំនឿថា អតីតអ្នកបើកបរអោយក្រុមហ៊ុនកាពីតូល នឹងទទួលបានដំណោះស្រាយ ប្រសិនបើមានអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ការស្វះស្វែងរកអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រីនេះ ដោយសារតែការតវ៉ារបស់ពួកគេជាងមួយឆ្នាំនៅមិនទាន់ដោះស្រាយបាននៅឡើយ។
បើទោះជាយ៉ាងណា ការដង្ហែគ្នាមកដាក់ញត្តិសុំអន្តរាគមន៍ពីនាយករដ្ឋមន្ត្រីនេះ ត្រូវបានរំសាយទៅវិញ ទាំងមិនទាន់មានលទ្ធផលដោយសារតែចំនួនស្នាមមេដៃរបស់អ្នកតវ៉ាមានត្រឹម ៣២ នៅមិនទាន់គ្រប់ទៅនឹងចំនួននៃអ្នកស្នើសុំមានរហូតដល់ទៅ ៤៥នាក់។
អគ្គលេខាធិការនៃសហព័ន្ធសហជីពកម្មករវិស័យដឹកជញ្ជូនកម្ពុជា លោក អៀន គឹមហ៊ុន បញ្ជាក់ថា មូលហេតុដែលអវត្តមានអ្នកតវ៉ាផ្សេងទៀតមិនបានផ្ដិតមេដៃលើញត្តិនេះ ដោយសារតែអ្នកខ្លះមានទីលំនៅឆ្ងាយ និងខ្លះទៀតកំពុងមានជំងឺផង។ លោកបន្ថែមថា ទោះយ៉ាងណា កន្លងមកក្រុមលោកបានដាក់លិខិតមកបញ្ជាក់ថា ចំនួន ៣២នាក់នេះ គឺជាតំណាងរបស់អ្នកតវ៉ាទាំង ៤៥នាក់នោះ៖ «»។
ក្នុងញត្តិនេះ ក្រុមអ្នកតវ៉ាស្នើឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៍ទៅក្រុមហ៊ុនកាពីតូល ធ្វើយ៉ាងណាឱ្យពួកគេទាំង ៤៥នាក់ បានចូលធ្វើការវិញ និងតម្រូវឱ្យក្រុមហ៊ុនទូទាត់ប្រាក់រំលឹក ដោយបញ្ឈប់ការរើសអើងសហជីព។
អតីតអ្នកបើករថយន្តក្រុងកាពីតូលម្នាក់ គឺលោក មុំ ប៊ុនធឿន អះអាងថា លោកមានអារម្មណ៍ថា មិនអស់ចិត្តនោះទេ បើសិនគ្មានដំណោះស្រាយមួយសមរម្យ។ លោកបន្ថែមថា នឹងមិនស្វែងរកការងារថ្មីណាផ្សេងទេ រហូតទាល់តែមានដំណោះស្រាយជាមួយក្រុមហ៊ុនកាពីតូល ឱ្យរួចរាល់សិន៖ «»។
អតីតអ្នកបើកបររថយន្តក្រុងកាពីតូល ត្រូវបានថៅកែបញ្ឈប់ពីការងារកាលពីចុងឆ្នាំ២០១៥ ដោយសារពួកគេបង្កើតសហជីព និងចោទពីបទរំលោភកិច្ចសន្យាការងារជាមួយក្រុមហ៊ុនរំលោភបទបញ្ជាផ្ទៃក្នុងដែលបានលួចកិបកេងទ្រព្យសម្បត្តិក្រុមហ៊ុន និងរំលោភច្បាប់ការងារ។
លោក ប៉ាវ ស៊ីណា យល់ថា វិវាទរវាងអតីតអ្នកបើករថយន្តក្រុងជាមួយនឹងក្រុមហ៊ុនកាពីតូល គឺជាការប្រកួតប្រជែងយកឈ្នះចាញ់ច្រើនជាងការអនុវត្តច្បាប់។ លោកអំពាវនាវឱ្យភាគីទាំងពីរដោះស្រាយគ្នាដោយសន្តិវិធី ដែលអាចទទួលយកបានទាំងសង្ខាង។ លោកផ្ដល់អនុសាសន៍ថា ភាគីទាំងពីរគួរមានមានលក្ខខណ្ឌរួមមួយ ដើម្បីបញ្ចៀសការគុំកួនគ្នានៅពេលចូលធ្វើការងារវិញ។ ក្នុងកិច្ចព្រមព្រៀងនោះ ក៏ត្រូវមានភាគីទីបីដែលមានអាជ្ញាធរ ក្រសួងការងារ និងអ្នកច្បាប់ឱ្យជួយដឹងឮផងដែរ៖ «»។
ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា មានជំនឿថា វិវាទរវាងអតីតអ្នកបើករថយន្តក្រុងជាមួយនឹងក្រុមហ៊ុនកាពីតូល ដែលអូសបន្លាយជាងមួយឆ្នាំនេះ អាចនឹងដោះស្រាយបាន ប្រសិនបើមានអន្តរាគមន៍ពីប្រមុខដឹកនាំប្រទេស៕
No comments:
Post a Comment