ព្រះមហាក្សត្រនរោត្ដម សីហមុនី យាងទតព្រះរាជពិធីបុណ្យអុំទូកថ្ងៃទី១
ព្រះមហាក្សត្រ នរោត្ដម សីហមុនី ទ្រង់យាងទតព្រះរាជពិធីប្រណាំងទូក នៅល្ងាចថ្ងៃទី១៣ វិច្ឆិកា ដែលជាថ្ងៃទីមួយនៃពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក។ ក្នុងពិធីនេះ ក៏មានវត្តមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា និងនាម៉ឺនសព្វមុខមន្ត្រីចូលរួមដែរ។ពិធីបុណ្យប្រពៃណីទំនៀមទម្លាប់ខ្មែរ និងជាមរតកវប្បធម៌ដូនតាបានបន្សល់ទុកតាំងពីសម័យបុរាណយូរលង់ណាស់មកហើយនោះ ប្រារព្ធឡើងរយៈពេល ៣ថ្ងៃ គឺចាប់ផ្ដើមពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ វិច្ឆិកា។ ក្រុមកីឡាករប្រណាំងទូកមកពីរាជធានី-ខេត្ត និងពលរដ្ឋ សម្ដែងអារម្មណ៍សប្បាយរីករាយដែលបានជួបជុំគ្នានៅមុខព្រះបរមរាជវាំង ដើម្បីប្រកួតដណ្ដើមជ័យលាភី ក្រោយពីរដ្ឋាភិបាលបានផ្អាកពិធីបុណ្យនេះអស់រយៈពេល ៤ឆ្នាំ។
No comments:
Post a Comment