ទូកចំនួន១៥គូចូលរួមពិធីប្រណាំងរយៈពេលពីរថ្ងៃនៅស្ទឹងកណ្ដាលទីក្រុងសៀមរាប
ពិធីបុណ្យអុំទូកនៅខេត្តសៀមរាប បានចាប់ផ្ដើមកាលពីវេលាម៉ោង ៣រសៀលថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា នៅក្នុងស្ទឹងកណ្ដាលទីក្រុងសៀមរាប។ ពិធីនេះប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ក្រោមអធិបតីភាពអភិបាលខេត្តសៀមរាប ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៤ ខែវិច្ឆិកា។
អភិបាលរងខេត្តសៀមរាប គឺលោក គឹម ឆៃហៀង។ លោកមានប្រសាសន៍កាលពីព្រឹកថ្ងៃអាទិត្យ ទី១៣ វិច្ឆិកា នៅមុនពេលដែលពិធីបុណ្យអុំទូកចាប់ផ្ដើមថា បុណ្យអុំទូកឆ្នាំនេះ គឺមានទូកចំនួន ៣០ ស្មើនឹង ១៥គូ បានចូលរួមប្រណាំង។ ក្នុងចំណោមទូក ១៥គូនោះ គឺមានទូកនារី ១គូដែរ៖ «ហើយនៅថ្ងៃទី១៣ ខែវិច្ឆិកា ហ្នឹង គឺមានការបាញ់កាំជ្រួចផង ព្រមទាំងធ្វើពិធីប្រកួតយុវជនប្រពៃណីដើម្បីយើងជ្រើសរើសធ្វើជាពិធីករពិធីការនីជាផ្លូវការសម្រាប់ពេលមានពិធីផ្សេងៗ»។
ពិធីបុណ្យអុំទូកនៅខេត្តសៀមរាប ឆ្នាំនេះ ក្រៅតែពីមានមនុស្សច្រើនកុះករនាំគ្នាចោមរោមមើលទូកនៅតាមមាត់ស្ទឹង ក៏មានការតាំងពិព័រណ៍ទំនិញមកពីប្រទេសថៃ បណ្ដាលឲ្យដងផ្លូវមាត់ស្ទឹងមានមនុស្សច្រើន៕
No comments:
Post a Comment