លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ជូនសាធារណជនថា រដ្ឋាភិបាលពុំមានវិធានការចំពោះការនាំចូល និងការប្រើប្រាស់រថយន្តដែលគេប្រើប្រាស់រួច ឬហៅថារថយន្តជជុះនោះទេ។ លោកនាយករដ្ឋមន្ត្រីថ្លែងយ៉ាងដូច្នេះលើទំព័របណ្ដាញសង្គមហ្វេសប៊ុក (Facebook) របស់លោក នៅថ្ងៃទី១ ខែធ្នូ ក្រោយពីមានសំណើសុំឲ្យរដ្ឋាភិបាល ទប់ស្កាត់ការនាំចូលឡានជជុះ និងក្ដីបារម្ភរបស់ប្រជាពលរដ្ឋមួយចំនួនអំពីវិធានការ។
លោក ហ៊ុន សែន បញ្ជាក់បន្ថែមថា លោកមិនយល់ស្របជាមួយនឹងសំណើនេះទេ ហើយលោកថែមទាំងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ ឲ្យខំរកប្រាក់ទិញឡានជិះ ប៉ុន្តែលោកសូមកុំឲ្យមានការនាំចូលរថយន្តចង្កូតស្ដាំ និងសូមឲ្យមានការគោរពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពទាំងអស់គ្នា៕
No comments:
Post a Comment