
កម្មកររោងចក្រកាត់ដេរស៊ីរ៉ាតិច (Seratex) ផ្ដល់បទសម្ភាសន៍ក្នុងពេលតវ៉ានៅមុខរោងចក្រនាភូមិចម្ការឪឡឹក សង្កាត់ក្បាលដំរី ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦។ RFA/Sorn Chanratha
កម្មកររោងចក្រកាត់ដេរស៊ីរ៉ាតិច (Seratex) ប្រមាណ ១០០នាក់ នៅភូមិចម្ការឪឡឹក សង្កាត់ក្បាលដំរី ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ផ្ទុះការតវ៉ាក្រោយថៅកែជនជាតិកូរ៉េ គេចខ្លួនមិនបើកប្រាក់ខែចុងក្រោយដល់ពួកគេ។
គិតមកដល់ថ្ងៃទី១៥ ខែធ្នូ នេះ ការតវ៉ារបស់ពួកគេមានរយៈពេលជិតមួយសប្ដាហ៍ហើយ ក្រោយពីថៅកែរោងចក្រនេះគេចខ្លួន មិនបើកប្រាក់ខែវិច្ឆិកា ដល់ពួកគេ។
ក្រៅពីទាមទារប្រាក់ខែ ពួកគេក៏ទាមទារប្រាក់អតីតភាពការងារ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត ខណៈកម្មករខ្លះបានអះអាងថា ពួកគេធ្វើការនៅរោងចក្រនេះ ប្រមាណ ១០ឆ្នាំមកហើយ។
រោងចក្រនេះមានកម្មករប្រមាណ ១ពាន់នាក់ ភាគច្រើននៃពួកគេបានត្រឡប់ទៅផ្ទះខ្លះហើយ ដោយសារគ្មានការងារធ្វើ និងចំរដូវចម្រូត ហើយអ្នកខ្លះទៀតអត់មានប្រាក់ឲ្យថ្លៃជួលផ្ទះគេជាដើម។
No comments:
Post a Comment