ប្រជាពលរដ្ឋនៅស្រុកបាណន់ ខេត្តបាត់ដំបង ចោទប្រកាន់អាជ្ញាធរឃុំថា ឃុបឃិតគ្នាជាមួយអ្នកមានលុយទន្ទ្រានព្រៃឈើសហគមន៍យកដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ ព្រៃឈើសហគមន៍ជាង ៧ហិកតារនៅស្រុកបាណន់ ត្រូវបានគេយកគ្រឿងចក្រទៅឈូសឆាយដោយគ្មានអាជ្ញាធរទប់ស្កាត់ ប៉ុន្តែមេឃុំតាគ្រាមថា ការចោទប្រកាន់នេះខុសការពិត។
ប្រជាពលរដ្ឋនៅឃុំតាគ្រាម កំពុងព្រួយបារម្ភខ្លាចក្រែងហិនហោចព្រៃឈើសហគមន៍ ក្លាយទៅជាកម្មសិទ្ធិឯកជននៅពេលខាងមុខ។
តំណាងពលរដ្ឋម្នាក់រស់នៅភូមិអូរតាញា ឃុំតាគ្រាម ស្រុកបាណន់ លោក ឃឿន ខាន់ ផ្ដល់សម្ភាសន៍ឲ្យអាស៊ីសេរី នៅតំបន់ដីសហគមន៍ដែលគេទន្ទ្រានយកដីនៅព្រឹកថ្ងៃទី១៣ ធ្នូ ថា ពលរដ្ឋអ្នកមានទ្រព្យធនម្នាក់ឈ្មោះ រ៉ម ឡាក បានយកគ្រឿងចក្រទៅឈូសឆាយដីព្រៃសហគមន៍ក្នុងឃុំនេះជាង ១០ថ្ងៃមកហើយ ដោយពុំមានអាជ្ញាធរណាហាមឃាត់នោះទេ។ លោកអះអាងថា សកម្មភាពនេះដំណើរការទៅបានដោយសារមានភ្លើងខៀវពីមេឃុំតាគ្រាម តែម្ដង៖ «»។
អាស៊ីសេរី មិនអាចទាក់ទងលោក រ៉ម ឡាក ដើម្បីអត្ថាធិប្បាយជុំវិញបញ្ហាបានទេ នៅថ្ងៃទី១៣ ខែធ្នូ។
ទោះយ៉ាងនេះក្ដី ដើមឈើក្នុងដីសហគមន៍ឃុំតាគ្រាម នៅចំណុចភ្នំខ្ពស់ នៃភូមិតាង៉ែន រាប់រយដើម ត្រូវបានគេកាត់ផ្ដួលរលំថ្មីៗ ហើយបានឈូសឆាយធ្វើផ្លូវ ជីកស្រះទឹក និងសង់រោងស្នាក់នៅមួយកន្លែងចំកណ្ដាលជាប់ជើងភ្នំនោះ។
ជំទប់ទី២ឃុំតាគ្រាម គណបក្ស សម រង្ស៊ី លោក ហន ឈោយ មានប្រសាសន៍ ពីទីតាំងដីសហគមន៍នោះថា ព្រៃឈើដែលគេទន្ទ្រានយកដីនេះ ជាព្រៃឈើរបស់សហគមន៍ឃុំតាគ្រាម។ លោកបន្ថែមថា លោកចង់ការពារព្រៃនេះទុកជាសម្បត្តិរួម ដើម្បីឲ្យប្រជាពលរដ្ឋទាញយកអនុផលដោះស្រាយជីវភាពប្រចាំថ្ងៃដែរ ក៏ប៉ុន្តែគ្មានអំណាចដើម្បីការពារព្រៃនេះបាន៖ «»។
ឆ្លើយតបនឹងការចោទប្រកាន់នេះ មេឃុំតាគ្រាម លោក អ៊ឹម ប៊ុនយូ មានប្រសាសន៍យ៉ាងខ្លីថា ការលើកឡើងរបស់ប្រជាពលរដ្ឋ និងជំទប់ទី២ គឺជាការបំប៉ោងព័ត៌មានខុសពីការពិត។ លោកអះអាងថា អាជ្ញាធរឃុំពុំមានពាក់ព័ន្ធនឹងករណីនេះឡើយ៖ «»។
ទោះជាយ៉ាងនេះក្ដី មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តបាត់ដំបង លោក យិន ម៉េងលី កត់សំគាល់ថា ជាទូទៅអាជ្ញាធរច្រើនឆ្លើយបដិសេធយករួចខ្លួនដោយមិនទទួលខុសត្រូវចំពោះករណីដែលកើតមានក្នុងតំបន់ដែលខ្លួនគ្រប់គ្រងនោះទេ។ លោកសង្កត់ធ្ងន់ថា ករណីនេះ សមត្ថកិច្ចពាក់ព័ន្ធ រួមមានរដ្ឋបាលព្រៃឈើ និងជាអាជ្ញាធរមូលដ្ឋានជាដើម ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ ដែលធ្វើឲ្យហិនហោចព្រៃសហគមន៍៖ «»។
ព្រៃឈើសហគមន៍ដែលគេលួចឈូសឆាយនោះ អស់ប្រមាណ៧ហិកតារ ក្នុងចំណោមផ្ទៃដីសរុបជាង១ពាន់៨រយហិកតារ(១,៨០០)។ជំទប់ទី២ឃុំតាគ្រាម និងពលរដ្ឋ អះអាងថា អ្នកទន្ទ្រានព្រៃនេះក្នុងបំណងដើម្បីយកដីធ្វើជាកសិដ្ឋានចិញ្ចឹមសត្វនៅថ្ងៃខាងមុខ៕
No comments:
Post a Comment