សហគមន៍ព្នងចុះពិនិត្យកន្លែងកាប់រានព្រៃក្នុងដែនជម្រកសត្វព្រៃណាំលៀលើកទី២
សហគមន៍ជនជាតិដើមភាគតិចព្នង ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ប្រមាណ ៣០នាក់ បានចុះទៅពិនិត្យកន្លែងកាប់រានព្រៃឈើក្នុងដែនជម្រកសត្វព្រៃណាំលៀ ជាលើកទីពីរ នៅថ្ងៃទី២៧ ខែធ្នូ។ មន្ត្រីសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តមណ្ឌលគិរី និងអ្នកសារព័ត៌មាន ក៏បានរួមដំណើរទៅទីតាំងកាប់ឈើនោះ ដើម្បីពិនិត្យពីការកាប់រានព្រៃឈើនោះដែរ។
No comments:
Post a Comment