ប្រធានសហព័ន្ធសហជីពកម្មករនិយោជកវិស័យទេសចរណ៍ និងសេវាកម្មកម្ពុជា ប្រចាំនៅកាស៊ីណូ ហ្គ្រែន ដាយម៉ុន ស៊ីធី (Grand Diamond City Casino) ក្រុងប៉ោយប៉ែត ដែលត្រូវបានថៅកែកាស៊ីណូ បញ្ឈប់ពីការងារ កាលពីខែវិច្ឆិកា ឆ្នាំ២០១៦ ទទូចជាថ្មីសុំឲ្យប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យ ជួយអន្តរាគមន៍ដើម្បីផ្ដល់យុត្តិធម៌ដល់រូបគេបានចូលធ្វើការវិញឲ្យបានឆាប់។ ការស្នើសុំនេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីសហជីពរូបនេះ ទន្ទឹងរង់ចាំឲ្យភាគីកាស៊ីណូដោះស្រាយអត្ថប្រយោជន៍ការងារដល់រូបគេអស់ជាច្រើនខែមកហើយ តែពុំទទួលបានលទ្ធផល។
ប្រធានសហព័ន្ធសហជីពកម្មករនិយោជកវិស័យទេសចរណ៍ និងសេវាកម្មកម្ពុជា ប្រចាំនៅកាស៊ីណូ ហ្គ្រែន ដាយម៉ុន ស៊ីធី ក្រុងប៉ោយប៉ែត លើកឡើងថា ថៅកែកាស៊ីណូមួយនេះ បណ្ដេញរូបគាត់ចេញពីការងារដោយគ្មានកំហុសឡើយ។
អតីតបុគ្គលិកកាស៊ីណូ ហ្គ្រែន ដាយម៉ុន ស៊ីធី ក្រុងប៉ោយប៉ែត លោក ប៊ុន សុធី ឲ្យដឹងនៅថ្ងៃទី២៤ ខែមករា ថា ចាប់តាំងពីថៅកែក្រុមហ៊ុនកាស៊ីណូមួយនេះ បញ្ឈប់រូបលោកពីការងារកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ មក គឺខាងក្រុមហ៊ុនមិនបានផ្ដល់ប្រាក់អត្ថប្រយោជន៍ការងារដល់រូបគេមួយរៀលនៅឡើយ។ លោកអះអាងថា ក្រុមហ៊ុននេះបញ្ឈប់លោកដោយសារមិនពេញចិត្តរូបគាត់ធ្វើជាប្រធានសហជីពនៅក្នុងកាស៊ីណូមួយនេះ ដែលជាឆ្អឹងទទឹងក ធ្វើឲ្យពិបាកក្នុងការគាបសង្កត់បុគ្គលិក៖ «»។
អាស៊ីសេរី ពុំអាចទាក់ទងតំណាងក្រុមហ៊ុន ហ្គ្រែន ដាយម៉ុន ស៊ីធី ក្រុងប៉ោយប៉ែត ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២៤ ខែមករា។
ចំណែកអនុប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តបន្ទាយមានជ័យ លោក ហុង ប្រកប មានប្រសាសន៍ថា លោកបានបញ្ជូនសំណុំរឿងនេះទៅក្រុមប្រឹក្សាអាជ្ញាកណ្ដាលដើម្បីដោះស្រាយបន្តហើយ បន្ទាប់ពីលោកហៅភាគីទាំងសង្ខាងទៅសម្រុះសម្រួល ក៏ប៉ុន្តែពុំទទួលបានលទ្ធផល៖ «»។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មានប្រសាសន៍ថា បញ្ហានេះប្រសិនបើខាងក្រុមហ៊ុននៅតែប្រកាន់ជំហរបញ្ឈប់មន្ត្រីសហជីព គឺត្រូវផ្ដល់អត្ថប្រយោជន៍ការងារដល់លោក ប៊ុន សុធី តាមផ្លូវច្បាប់ការងារ៖ «»។
កាស៊ីណូ ហ្គ្រែន ដាយម៉ុន ស៊ីធី ប៉ោយប៉ែត ចាប់ផ្ដើមដំណើរការនៅឆ្នាំ២០០២ និងមានបុគ្គលិកបម្រើការងារប្រហែលជិត ៣ពាន់នាក់។
លោក ប៊ុន សុធី អះអាងថា ប្រសិនបើខាងក្រុមហ៊ុនបនល្បែងមួយនេះ និងមន្ត្រីពាក់ព័ន្ធមិនអាចដោះស្រាយឲ្យលោកចូលធ្វើការវិញ ឬផ្ដល់សំណងសមរម្យទៅតាមផ្លូវច្បាប់ទេ បុគ្គលិកកាស៊ីណូប្រមាណ ១ពាន់នាក់ នឹងធ្វើកូដកម្មនៅដើមខែកុម្ភៈ ខាងមុខដើម្បីជួយលោកក្នុងការស្វែងរកយុត្តិធម៌៕
No comments:
Post a Comment