ទិដ្ឋភាពនៅខាងមុខសណ្ឋាគារសុខា ក្រុងភ្នំពេញ មុនពេលពិធីជួបជុំរវាងអ្នកកាសែត និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧។ RFA/Morm Moniroth |
នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ នេះ កម្មវិធីនៃការជួបជុំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយក្រុមបណ្ដាញសារព័ត៌មានបានចាប់ផ្ដើមដូចការគ្រោងទុក។
ក្រុមអ្នកកាសែតដែលមានលិខិតអញ្ជើញ និងប័ណ្ណចូលរួម ព្រមទាំងស្ថិតក្នុងសំលៀកបំពាក់ជាពិធីការផងនោះ ត្រូវបានគេអនុញ្ញាតឲ្យចេញចូលដោយសេរី។ ផ្ទុយពីនេះវិញ ចំពោះក្រុមអ្នកសារព័ត៌មានមួយចំនួនដែលលោក ហ៊ុន សែន ចាត់ទុកថា តែងតែរិះគន់លោក គឺមិនត្រូវបានអនុញ្ញាតឲ្យចូលរួមនៅក្នុងកម្មវិធីដ៏កម្ររបស់លោកនេះទេ។
No comments:
Post a Comment