អ្នកបុរីកីឡា ដែលមិនទាន់ទទួលយកសំណងដើម្បីចាកចេញ លើកបង្ហាញលិខិតដែលអាជ្ញាធររាជធានីភ្នំពេញ អញ្ជើញពួកគាត់ឲ្យទៅជួបដើម្បីដោះស្រាយ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧។ RFA/Brach Chev |
អ្នកបុរីកីឡា ដែលមិនទាន់ទទួលបានសំណងអះអាងថា អាជ្ញាធររាជធានីភ្នំពេញ ផ្ដល់ជម្រើស២ សម្រាប់ពួកគាត់ ទី១ ទទួលយកលុយ ៣ពាន់ដុល្លារដើម្បីចាកចេញ ឬត្រូវទៅរស់នៅភូមិអណ្ដូង ជាយរាជធានីភ្នំពេញ។ សាលារាជធានីទុកពេល ១ខែឲ្យពលរដ្ឋសម្រេចចិត្ត បើមិនដូច្នេះទេ អាជ្ញាធរនឹងបណ្ដេញពួកគេចេញ។
ពលរដ្ឋឲ្យដឹងដូច្នេះ ក្រោយពីជួបប្រជុំជាមួយអភិបាលរង និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា ជាមួយអ្នកបុរីកីឡា ១៥គ្រួសារដែលមិនទាន់ទទួលបានសំណង កាលពីរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧។
ក្រុមប្រជាពលរដ្ឋទាំង ១៥គ្រួសារ មិនព្រមទទួលយកដំណោះស្រាយទាំង២ ខាងលើនេះទេ ហើយនៅរក្សាជំហរទាមទាររស់នៅក្នុងអគារនៅបុរីកីឡា ឬយកសំណង ៤ម៉ឺនដុល្លារ ជាថ្នូរនឹងការចាកចេញ។
No comments:
Post a Comment