Friday, January 6, 2017

រដ្ឋ​សភា​អនុម័ត​ច្បាប់​បាន​ចំនួន​៩​ក្នុង​រយៈពេល​៣​ខែ

រដ្ឋ​សភា​នៃ​ប្រទេស​កម្ពុជា RFA/Rann Samnang




រដ្ឋសភា​ប្រកាស​បិទ​កិច្ច​ប្រជុំ​លើក​ទី​៧ នីតិកាល​ទី​៥ ដោយ​បញ្ជាក់​ថា បាន​អនុម័ត​ច្បាប់​ចំនួន​៩ និង​បំពេញ​កិច្ចការ​មួយ​ចំនួន​ទៀត។

សេចក្ដី​ជូន​ដំណឹង​របស់​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​នៅ​ថ្ងៃ​ទី​៦ ខែ​មករា អោយ​ដឹង​ថា ក្នុង​ដំណើរការ​កិច្ច​ប្រជុំ​លើក​ទី​៧ ដែល​បាន​ចាប់​ផ្ដើម​កាល​ពី​ខែ​តុលា ឆ្នាំ​២០១៦ បន្ត​រហូត​ដល់​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១៧ សភា​បាន​អនុម័ត​ច្បាប់​ចំនួន​៩ ទៅ​តាម​ការ​ស្នើ​របស់​រដ្ឋាភិបាល។

ក្នុង​នោះ​ដែរ រដ្ឋ​សភា​បាន​បោះ​ឆ្នោត​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​លើ​អគ្គ​សវនករ និង​អគ្គ​សវនករ​រង​ចំនួន ៣​រូប អោយ​បំពេញ​ការងារ​នៅ​អគ្គ​សវនកម្ម​ជាតិ​សម្រាប់​បន្ត​អាណត្តិ​ក្នុង​រយៈពេល ៥​ឆ្នាំ​ទៀត។ ស្រប​គ្នា​នេះ រដ្ឋសភា​ក៏​បាន​ស្ដាប់​ការ​ឆ្លើយ​បំភ្លឺ​ផ្ទាល់​មាត់​របស់​រដ្ឋមន្ត្រី​មួយ​រូប​គឺ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល។

សេចក្ដី​ជូន​ដំណឹង​ដដែល​បញ្ជាក់​ថា កិច្ចប្រជុំ​លើក​ទី​៧ នីតិកាល​ទី​៥ របស់​រដ្ឋ​សភា ត្រូវ​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១៧៕

No comments:

Post a Comment