Saturday, January 14, 2017

លោក ឌិន ពុទ្ធី ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន


 



មន្ត្រី​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ ដោះលែង​ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា គឺ​លោក ឌិន ពុទ្ធី ឲ្យ​នៅ​ក្រៅ​ឃុំ​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ មករា។ លោក ឌិន ពុទ្ធី នៅ​តែ​អះអាង​ថា លោក​មិន​បាន​បើក​ឡាន​បុក​មន្ត្រី​ប៉ូលិស​នៅ​ប៉ោយប៉ែត ដូច​ការ​ចោទ​ប្រកាន់​ទេ។

ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា លោក ឌិន ពុទ្ធី ថ្លែង​ទៅ​កាន់​ព្រះសង្ឃ អ្នក​កាសែត និង​អ្នក​ចូលរួម​ដែល​ទៅ​ទទួល​លោក​ពី​ពន្ធនាគារ​ប្រមាណ ៤០​នាក់​ថា ការ​ដោះលែង​លោក​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មករា ជា​ពន្លឺ​យុត្តិធម៌​មួយ៖ «ការ​ដោះលែង​ឲ្យ​ខ្ញុំ​នៅ​ក្រៅ​ឃុំ​នេះ វា​ជា​ពន្លឺ​យុត្តិធម៌​មួយ​សម្រាប់​ខ្ញុំ ហើយ​ខ្ញុំ​ជឿជាក់​ថា តុលាការ​ខេត្ត​បន្ទាយមានជ័យ នឹង​ស្វែង​រក​ភាព​ពិត​ថា ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​បទល្មើស​បុក​ប៉ូលិស​អន្តោប្រវេសន៍​នោះ​ទេ គឺ​ឡាន​របស់​ខ្ញុំ ខ្ញុំ​បាន​ដោះ​លេខ​អស់​ហើយ ហើយ​ឡាន​មិន​បាន​វិល​កង់​ទេ ហើយ​គាត់​ដួល​នោះ​ដោយសារ​តែ​ប្រហែល​ជា​ខ្យល់គរ ខ្ញុំ​គិត​ថា​អ៊ីចឹង។ ប៉ុន្តែ​ចំណែក​សាក្សី​ថា មិន​មែន​ទេ គាត់​ធ្វើ​ពុត​ជា​ដួល។ ខ្ញុំ​អត់​ទេ ប៉ុន្តែ​តាម​ការ​វិនិច្ឆ័យ​របស់​ខ្ញុំ ខ្ញុំ​ថា​ខ្យល់គរ»។

ក្រោយ​ពេល​ចេញ​ពី​បន្ទប់​ឃុំ​ឃាំង មក​ដល់​ខ្លោងទ្វារ​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ បាន​បន្តិច លោក ឌិន ពុទ្ធី ដែល​មាន​ទឹក​មុខ​ញញឹមញញែម ក៏​ថ្លែង​អំណរ​គុណ​ដល់​អាជ្ញាធរ​ខេត្ត ក្រុង អង្គការ​សហជីព និង​ពលករ អ្នក​អូស​រទេះ ដែល​ជួយ​ខ្នះខ្នែង និង​អន្តរាគមន៍​ឲ្យ​តុលាការ​ការ​ដោះលែង​លោក។

កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ សាច់ញាតិ និង​អ្នក​គាំទ្រ​លោក ឌិន ពុទ្ធី ប្រមាណ ៥០​នាក់ នាំ​គ្នា​ធ្វើ​បាតុកម្ម​បិទ​ផ្លូវ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ដោយ​ទាមទារ​ឲ្យ​តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់ និង​ដោះលែង​លោក ឌិន ពុទ្ធី។ ពួក​គាត់​សន្យា​ថា នឹង​ធ្វើ​បាតុកម្ម​តវ៉ា​ទៀត ប្រសិន​បើ​លោក ឌិន ពុទ្ធី មិន​ទទួល​បាន​យុត្តិធម៌។

ព្រះសង្ឃ​ដែល​ចូលរួម​ទទួល​លោក ឌិន ពុទ្ធី គឺ​ព្រះតេជព្រះគុណ លួន សុវ៉ាត មាន​ថេរដីកា​ថា ការ​ដោះលែង​លោក ឌិន ពុទ្ធី ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​នេះ ជា​ភាព​យុត្តិធម៌៖ «»។

ទោះ​ជា​យ៉ាង​ណា​ក្ដី អភិបាល​ក្រុង​ប៉ោយប៉ែត គឺ​លោក ង៉ោ ម៉េងជ្រួន ទៅ​ចូល​រួម​មើល​ការ​ដោះលែង​លោក ឌិន ពុទ្ធី មាន​ប្រសាសន៍​ថា ការ​ដោះលែង​នេះ គឺ​ធ្វើ​ឡើង​តាម​ច្បាប់៖ «»។

សេចក្ដី​សម្រេច​ឲ្យ​ដោះ​លែង​លោក ឌិន ពុទ្ធី ជា​បណ្ដោះអាសន្ន គឺ​ធ្វើ​ឡើង​ដោយ​​សាលាឧទ្ធរណ៍ បន្ទាប់​ពី​សវនាការ កាល​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​មករា។

មេធាវី​ការពារ​ក្ដី​ឲ្យ​លោក ឌិន ពុទ្ធី គឺ​លោក គីម សុជាតិ ថ្លែង​ប្រាប់​អ្នក​កាសែត​នៅ​ក្រោយ​សវនាការ​ថា នេះ​ជា​ការ​ដោះ​លែង​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ដោយ​មាន​លក្ខខណ្ឌ​ត្រួត​ពិនិត្យ​របស់​តុលាការ៖ «គឺ​មិន​ឲ្យ​ផ្លាស់ប្ដូរ​អាសយដ្ឋាន​ដោយ​គ្មាន​ការ​សម្រេច​ពី​តុលាការ ហើយ​ឲ្យ​ឆ្លើយ​តប​ទៅ​នឹង​ការ​កោះហៅ​គ្រប់​ដីកា​កោះ​របស់​ចៅក្រម​ស៊ើបសួរ មាន​ន័យ​ថា ត្រូវ​បង្ហាញ​ខ្លួន។ ក្នុង​សេចក្ដី​សម្រេច​ចៅក្រម​អម្បាញ់មិញ គឺ​ឲ្យ​ដោះលែង​ភ្លាម។ អ៊ីចឹង​បើ​ដីកា​សម្រេច​ធ្វើ​បាន​ថ្ងៃ​ហ្នឹង គឺ​ដោះលែង​ថ្ងៃ​ហ្នឹង»។

លោក ឌិន ពុទ្ធី មាន​ប្រសាសន៍​ថា លោក​នឹង​ខំ​ប្រណិប័តន៍​លក្ខខណ្ឌ​ទាំង​នេះ ដើម្បី​ឈាន​ទៅ​បញ្ចប់​រឿង​ក្ដី​នេះ៖ «»។

លោក​ត្រូវ​បាន​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ ចោទ​ប្រកាន់​ពី​បទ​បង្ក​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់​ទោស ហើយ​បញ្ជូន​ទៅ​ឃុំឃាំង​នៅ​ពន្ធនាគារ​ខេត្ត​អស់​រយៈ​ពេល ២១​ថ្ងៃ គឺ​ចាប់​តាំង​ពី​ថ្ងៃ​ទី​២៤ ធ្នូ ឆ្នាំ​២០១៦ ដល់​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៧៕

No comments:

Post a Comment