Friday, January 13, 2017

អាជ្ញាធរ​ខ្មែរ​​សម្រេច​ឲ្យ​ឈប់​​លក់​សំបុត្រ​​ចេញ​ចូល​ផ្សារ​រ៉ុងក្លឿ

ទិដ្ឋភាព​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០១៦។ RFA/Hum Chamroeun



គេហទំព័រ​របស់​អគ្គ​ស្នងការ​នគរបាល​ជាតិ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១២ ខែ​មករា ថា លោក​ឧបនាយក​រដ្ឋមន្ត្រី កែ គឹមយ៉ាន សម្រេច​មិន​ឲ្យ​​លក់​លិខិត​អនុញ្ញាត​បណ្ដោះអាសន្ន​តម្លៃ ១​ពាន់​រៀល ទៅ​ប្រជាពលរដ្ឋ​ចូល​ផ្សារ​រ៉ុងក្លឿ ប្រទេស​ថៃ តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នោះ​ទេ។

គេហទំព័រ​ដដែល​បន្ថែម​ថា ប្រធាន​ស្នាក់​ការ​ត្រួត​ពិនិត្យ​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត លោក វួច អូន នឹង​ប្រជុំ​សម្រេច​មិន​ឲ្យ​លក់​លិខិត​អនុញ្ញាត​បណ្ដោះ​អាសន្ន​តម្លៃ ១​ពាន់​រៀល ជូន​ប្រជាពលរដ្ឋ​ទូទៅ​ចូល​ប្រទេស​ថៃ តាម​ច្រក​នេះ​ នៅ​ថ្ងៃ​ទី​១៣ ខែ​មករា។

ការ​សម្រេច​ចេញ​ដោយ​លោក​ កែ គឹមយ៉ាន នោះ កំណត់​អោយ​អនុវត្ត​​ចាប់​ពី​ថ្ងៃ​ទី​១៤ មករា ឆ្នាំ​២០១៧ ត​ទៅ។ បើ​ទោះ​ជា​យ៉ាង​ណា គេហទំព័រ​របស់​អគ្គស្នងការ​នគរបាល​ជាតិ ពុំ​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​សម្រេច​នេះ​ទេ។

ប្រជាពលរដ្ឋ​ទិញ​សំបុត្រ​ចូល​ផ្សារ​រ៉ុងក្លឿ ប្រទេស​ថៃ ប្រមាណ​ពី ៨០០ ទៅ ១​ពាន់​នាក់ ក្នុង​មួយ​ថ្ងៃ៕

No comments:

Post a Comment