WWF គាំទ្រក្រុមហ៊ុនចម្ការកៅស៊ូសូកហ្វីនដែលប្រកាន់គោលការណ៍មិនកាប់ព្រៃឈើ
ក្រុមសមត្ថកិច្ចរដ្ឋបាលព្រៃឈើ និងនគរបាលខេត្តរតនគិរី ចុះបង្ក្រាបទីតាំងកាប់ឈើនៅភ្នំជង ក្នុងឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦។ រូបថតសហគមន៍រ |
អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ ប្រចាំកម្ពុជា ហៅកាត់ថា WWF-កម្ពុជា (WWF-Cambodia) ប្រកាសគាំទ្រក្រុមហ៊ុនចម្ការកៅស៊ូ សូកហ្វីន (Socfin) ដែលប្រកាន់គោលការណ៍មិនកាប់បំផ្លាញព្រៃឈើ។ សេចក្ដីថ្លែងការណ៍របស់អង្គការ WWF-កម្ពុជា នៅថ្ងៃទី១០ ខែមករា ឲ្យដឹងថា ក្រុមហ៊ុន សូកហ្វីន ជាក្រុមហ៊ុនទីមួយដែលបានបង្ហាញការប្ដេជ្ញាចិត្តប្រកាន់គោលការណ៍មិនកាប់បំផ្លាញព្រៃឈើ។
WWF-កម្ពុជា ឲ្យដឹងទៀតថា នេះជាការប្ដេជ្ញាចិត្តដ៏ល្អនៅកម្ពុជា ហើយអង្គការនេះសង្ឃឹមថា នឹងមានក្រុមហ៊ុនផ្សេងៗទៀតនឹងយកគំរូតាមក្រុមហ៊ុននេះ។ WWF-កម្ពុជា បន្តថា នេះជាជំហានដំបូងតម្រូវឲ្យក្រុមហ៊ុននេះអនុវត្តផែនការសកម្មភាពជាក់ស្ដែង ដែលនឹងត្រូវតាមដាន និងត្រួតពិនិត្យ ដើម្បីធានាថា ក្រុមហ៊ុននេះពិតជាអនុវត្តតាមគោលការណ៍មិនកាប់បំផ្លាញព្រៃឈើ។
WWF-កម្ពុជា បញ្ជាក់ថា តំបន់ខ្ពង់រាបភាគខាងកើតនៃប្រទេសកម្ពុជា គឺជាតំបន់សំខាន់មួយរបស់ពិភពលោកសម្រាប់ជីវចម្រុះ ហើយក្រុមហ៊ុនឯកជននានាដែលកំពុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ដែលទាមទារឲ្យមានគោលការណ៍ប្រកបដោយចីរភាព និងមានការទទួលខុសត្រូវ៕
No comments:
Post a Comment