Monday, November 28, 2016

អាជ្ញាធរ​អប្សរា​គ្រោង​បិទ​រានហាល​បុរាណ​ឆ្លង​ទៅ​ប្រាសាទ​អង្គរវត្ត​ដើម្បី​ជួសជុល

អាជ្ញាធរ​អប្សរា​គ្រោង​បិទ​រានហាល​បុរាណ​ឆ្លង​ទៅ​ប្រាសាទ​អង្គរវត្ត​ដើម្បី​ជួសជុល

ភ្ញៀវ​ទេសចរ​ដើរ​ឆ្លង​រានហាល​ផ្នែក​ខាង​លិច​ទៅ​ទស្សនា​ប្រាសាទ​អង្គរវត្ត ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Hang Savyouth


មន្ត្រី​អាជ្ញាធរ​អប្សរា​ទទួល​បន្ទុក​ការពារ និង​ថែរក្សា​ប្រាសាទ​បុរាណ​នៅ​ខេត្ត​សៀមរាប ឲ្យ​ដឹង​ថា រានហាល​បុរាណ​នៅ​ផ្នែក​ខាង​លិច​ដែល​ភ្ញៀវ​ទេសចរ​តែង​ដើរ​ឆ្លង​ទៅ​ទស្សនា​ប្រាសាទ​អង្គរវត្ត​ជា​រៀង​រាល់​ថ្ងៃ គឺ​មាន​អាយុ​ជិត ១.០០០​ឆ្នាំ​ទៅ​ហើយ កំពុង​បាក់​បែក និង​ទ្រុឌទ្រោម​យ៉ាង​ខ្លាំង​ដែល​ទាមទារ​ឲ្យ​ធ្វើ​ការ​ជួសជុល។

អ្នក​ជំនាញ​របស់​ជប៉ុន ដែល​សហការ​ជាមួយ​អាជ្ញាធរ​អប្សរា នឹង​ចាប់​ផ្ដើម​ជួសជុល​រានហាល​បុរាណ​នេះ​ចាប់​ពី​ចុង​ឆ្នាំ​២០១៦ ត​ទៅ។

មន្ត្រី​អាជ្ញាធរ​អប្សរា ឲ្យ​ដឹង​ថា គេ​មាន​គម្រោង​នឹង​ធ្វើ​ស្ពាន​បណ្ដែត​ទឹក​បណ្ដោះអាសន្ន​មួយ ដើម្បី​ឲ្យ​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍ ដើរ​ឆ្លង​ទឹក​កស្សិណ​ទៅ​ទស្សនា​ប្រាសាទ​អង្គរវត្ត​មួយ​រយៈ​សិន។ គម្រោង​ធ្វើ​ស្ពាន​បណ្ដែត​ទឹក​បណ្ដោះអាសន្ន​នេះ អាច​ចាប់​ផ្ដើម​នៅ​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ រហូត​ដល់​អំឡុង​ខែ​ឧសភា ឆ្នាំ​២០១៧ ខាង​មុខ។

គោល​គំនិត​ចម្បង​ដែល​នឹង​ធ្វើ​ស្ពាន​បណ្ដែត​ទឹក​បណ្ដោះអាសន្ន​មួយ​នោះ​ឡើង គឺ​ដើម្បី​ធ្វើ​ជា​ផ្លូវ​ថ្មី​ឲ្យ​អ្នក​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​បាន​ឆ្លង​ទឹក​កស្សិណ​ទៅ​ទស្សនា​ប្រាសាទ​អង្គរវត្ត​ជា​ប្រចាំ​ថ្ងៃ ជំនួស​ឲ្យ​ស្ពាន​ថ្ម​បុរាណ​ដែល​អ្នក​បុរាណ​វិទ្យា​ហៅ​ថា​រានហាល នៅ​ប៉ែក​ខាង​លិច​ដែល​ចាស់​ទ្រុឌទ្រោម ព្រម​ទាំង​បាក់​បែក​ជាច្រើន​កន្លែង បាន​ជួសជុល​ឡើង​វិញ។

មន្ត្រី​នាយកដ្ឋាន​ផ្សព្វផ្សាយ​របស់​អាជ្ញាធរ​អប្សរា គឺ​លោក ឡុង កុសល។ លោក​មាន​ប្រសាសន៍​ថា អ្នក​បច្ចេកទេស​របស់​អាជ្ញាធរ​អប្សរា បាន​រៀបចំ​គម្រោង​ធ្វើ​ស្ពាន​ប្លាស្ទិក​បណ្ដែត​ទឹក​មួយ ត្រៀម​ទុក​ជា​ស្រេច​ហើយ ដើម្បី​ទុក​ឲ្យ​ភ្ញៀវ​ទេសចរ​ឆ្លង​ទៅ​ទស្សនា​ប្រាសាទ​អង្គរវត្ត​ជា​រៀង​រាល់​ថ្ងៃ ជំនួស​ឲ្យ​ស្ពាន​រានហាល​បុរាណ​ដែល​នឹង​ត្រូវ​បិទ​មួយ​រយៈ​ដើម្បី​ជួសជុល។

ភ្ញៀវ​ទេសចរ​ដើរ​ឆ្លង​រានហាល​ប៉ែក​ខាង​លិច​របស់​ប្រាសាទ​អង្គរវត្ត ដែល​ថត​ពី​ទិស​ខាង​កើត នៅ​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Hang Savyouth
លោក ឡុង កុសល បញ្ជាក់​ទៀត​ថា ស្ពាន​បណ្ដែត​ទឹក​បណ្ដោះអាសន្ន​នេះ ថ្វីត្បិតតែ​ធ្វើ​ពី​ជ័រ​ប្លាស្ទិក ប៉ុន្តែ​គុណភាព​របស់​វា​មាំ​ស្វិត អាច​ធានា​សុវត្ថិភាព​ឲ្យ​ភ្ញៀវ​ទេសចរ​រាប់​ម៉ឺន​នាក់​អាច​ដើរ​ឆ្លង​ទៅ​មើល​ប្រាសាទ​អង្គរវត្ត ដូចជា​រានហាល​បុរាណ​នោះ​ដែរ៖ «បញ្ហា​សុវត្ថិភាព គឺ​ជា​បញ្ហា​ចម្បង ដែល​អាជ្ញាធរ​អប្សរា​បាន​គិតគូរ។ ការ​រៀបចំ​ធ្វើ​ស្ពាន​បណ្ដោះអាសន្ន​នេះ គឺ​មាន​លក្ខណៈ​មាំទាំ ដែល​អាច​ឲ្យ​អ្នក​ទេសចរ​ទុក​ចិត្ត​ក្នុង​ការ​ដើរ​ឆ្លង»។

ទោះ​បី​ជា​យ៉ាង​ណា មគ្គុទ្ទេសក៍​ទេសចរណ៍​ខ្លះ​មិន​គាំទ្រ​ចំពោះ​គម្រោង​ធ្វើ​ស្ពាន​បណ្ដែត​ទឹក ហើយ​បិទ​រានហាល​បុរាណ​ទាំងស្រុង​មិន​ឲ្យ​ភ្ញៀវ​ទេសចរ​បាន​ដើរ​ឆ្លង​ទៅ​ទស្សនា​ប្រាសាទ​អង្គរវត្ត​នោះ​ទេ។

មគ្គុទ្ទេសក៍​ទេសចរណ៍​និយាយ​ភាសា​អង់គ្លេស​ម្នាក់ លោក ឈឹម ហុង មាន​ប្រសាសន៍​ថា លោក​បាន​សាកសួរ​ទៅ​ភ្ញៀវ ហើយ​ពួក​គេ​និយាយ​ថា​មិន​ចង់​ឆ្លង​ស្ពាន​បណ្ដែត​ទឹក​ទៅ​មើល​ប្រាសាទ​អង្គរវត្ត​ទេ គឺ​គេ​ចង់​ដើរ​លើ​រានហាល​បុរាណ ទៅ​មើល​ប្រាសាទ​អង្គរវត្ត។ មគ្គុទ្ទេសក៍​ទេសចរណ៍​ដដែល​បញ្ជាក់​ថា អ្នក​ទេសចរ​បរទេស​ភាគច្រើន​ដែល​ចំណាយ​លុយ​មក​ទស្សនា​អង្គរវត្ត ពីព្រោះ​តែ​គេ​ចង់​ដើរ​លើ​ស្ពាន​បុរាណ មិន​ចង់​ដើរ​លើ​ស្ពាន​ជ័រ​ទេ៖ «ភ្ញៀវ​ទេសចរ​គាត់​មក​ចង់​ឃើញ​ស្ពាន​បុរាណ​នៅ​សភាព​ដើម ដោយ​មិន​ទាន់​ជួសជុល គឺ​គាត់​ចង់​មើល​អ៊ីចឹង​ជាង»។

អាស៊ីសេរី មិន​អាច​ទាក់ទង​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន ដើម្បី​សុំ​ការ​អធិប្បាយ​ជុំវិញ​រឿង​ភ្ញៀវ​ទេសចរ​នៅ​តែ​ចង់​ដើរ​លើ​រានហាល​បុរាណ​នោះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា។

ចំណែក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប លោក ង៉ូវ សេងកាក់ មិន​ហ៊ាន​អធិប្បាយ​ជុំវិញ​គំនិត​ដែល​មគ្គុទ្ទេសក៍​ទេសចរណ៍ ព្រម​ទាំង​ភ្ញៀវ​ខ្លះ នៅ​តែ​ចង់​ដើរ​លើ​រានហាល​នោះ ថា​យ៉ាង​ណា​ឡើយ ពីព្រោះ​លោក​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ស្ដីពី​គម្រោង​សាងសង់​ស្ពាន​បណ្ដែត​ទឹក​នោះ​យ៉ាង​ណា​នៅ​ឡើយ៖ «ដូចជា​អត់​ទាន់​បាន​ទទួល​ព័ត៌មាន​ហ្នឹង​ច្បាស់​ទេ។ ចាំ​មើល​ខ្ញុំ​ឆែក​មើល​សិន ពីព្រោះ​អត់​ទាន់​បាន​ប្រជុំ​ផ្សព្វផ្សាយ​អ្វី​ផង»។
បើ​ទោះ​បី​ជា​ភ្ញៀវ​ទេសចរ និង​មគ្គុទ្ទេសក៍​ខ្លះ នៅ​តែ​ចង់​ឲ្យ​អាជ្ញាធរ​អប្សរា បើក​ផ្លូវ​រានហាល​មួយ​ច្រក​តូច​ឲ្យ​អាច​ដើរ​ឆ្លង​ទៅ​ទស្សនា​ប្រាសាទ​អង្គរវត្ត នៅ​ពេល​ដែល​រានហាល​នោះ​ចាប់​ផ្ដើម​ដំណើរ​ការ​ជួសជុល​ក៏ដោយ ក៏​មន្ត្រី​អាជ្ញាធរ​អប្សរា​បង្ហាញ​ជំហរ​ថា គេ​ត្រូវ​តែ​បិទ​រានហាល​នោះ​ទាំងស្រុង មិន​អាច​ធ្វើ​ទៅ​តាម​អ្វី​ដែល​ភ្ញៀវ​ទេសចរ និង​មគ្គុទ្ទេសក៍​ចង់​បាន​ឡើយ។

អ្នក​នាំ​ពាក្យ​អាជ្ញាធរ​អប្សរា អ្នកស្រី ចៅ ស៊ុនកិរិយា មាន​ប្រសាសន៍​ថា អង្គរវត្ត​ដែល​គេ​ឲ្យ​តម្លៃ​ជា​សម្បត្តិ​បេតិកភណ្ឌ​ដ៏​មាន​តម្លៃ ពីព្រោះ​តែ​ថ្ម​បុរាណ ហើយ​បើ​បណ្ដោយ​ឲ្យ​ថ្ម​បុរាណ​ខូចខាត គឺ​ខូច​សម្បត្តិ​បេតិកភណ្ឌ ដូច្នេះ​បើ​ទោះ​បី​ជា​ភ្ញៀវ​ទេសចរ​មិន​សប្បាយ​ចិត្ត​ចំពោះ​ការ​បិទ​រានហាល​មិន​ឲ្យ​ឆ្លង​ទៅ​ទស្សនា​អង្គរវត្ត​ជា​បណ្ដោះអាសន្ន​ក៏ដោយ ក៏​អាជ្ញាធរ​ត្រូវ​តែ​បិទ​ដើម្បី​ជួសជុល​មត៌ក​ដ៏​មាន​តម្លៃ​ទាំងនោះ​ឡើង​វិញ​ដែរ៖ «គេ​អត់​មាន​ចង់​ធ្វើ​ដើម្បី​រំខាន​អ្នក​ណា​មួយ​ទេ គឺ​អត់​មាន​ចេតនា​ដូច្នេះ​ទាល់​តែ​សោះ។ ដូច​យើង​ដឹង​ស្រាប់​ហើយ បើ​ទោះ​បី​ជា​ការ​ធ្វើ​ផ្លូវ​ក៏​វា​រំខាន​អ្នក​ដំណើរ​ដែរ ប៉ុន្តែ​អ្នក​ត្រូវ​តែ​ទ្រាំ​បន្តិច»។

មន្ត្រី​អាជ្ញាធរ​អប្សរា ឲ្យ​ដឹង​ថា ការ​ដាក់​ស្ពាន​បណ្ដែត​ទឹក​បណ្ដោះអាសន្ន​ឲ្យ​ភ្ញៀវ​ទេសចរ​ឆ្លង​ទៅ​ទស្សនា​ប្រាសាទ​អង្គរវត្ត អាច​នឹង​មាន​រយៈពេល ៥​ឆ្នាំ ដោយ​យោង​ទៅ​តាម​គម្រោង​ជួសជុល​រានហាល​របស់​អង្គរវត្ត ដែល​ចាប់​ផ្ដើម​ពី​ចុង​ឆ្នាំ​២០១៦ រហូត​ទៅ​ដល់​ឆ្នាំ​២០២០ ខាង​មុខ៕

សាលា​ឧទ្ធរណ៍​តម្កល់​ការ​សម្រេច​បន្ត​ឃុំ​ខ្លួន​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​អាដហុក​និង​គ.ជ.ប ៦​ខែ​ទៀត

លោក នី សុខា ​មន្រ្តី​ការពារ​សិទ្ធិ​មនុស្ស​សមាគម​អាដហុក ដែល​ត្រូវបាន​តុលាការ​ឃុំខ្លួន​បណ្តោះ​អាសន្ន​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​បង្គាប់​សាក្សី​ឲ្យ​កុហក​តុលាការ ត្រូវបាន​សមត្ថកិច្ច​បណ្តើរ​ចូល​សវនាការ​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦។ (កាន់ ​វិច្ឆិកា/VOA)


មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​របស់​សមាគម​អាដហុក​បួន​រូប​និង​មន្ត្រី​ គ.ជ.ប ​មួយ​រួប ត្រូវ​បាន​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​សម្រេច​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​អស់​រយៈពេល​ជាង​៧​ខែ​មក​ហើយ ក្រោយ​ពេល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​សាកសួរ​អ្នក​ទាំង​៥​ពាក់ព័ន្ធ​នឹង​បទ​សូក​ប៉ាន់​សាក្សី និង​សម​គំនិត​សូក​ប៉ាន់​សាក្សី។

ភ្នំពេញ —សាលា​ឧទ្ធរណ៍​នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ច្រាន​ចោល​បណ្ដឹង​ជំទាស់​នឹង​ការ​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ​ ក្នុង​ការ​ពន្យារ​ពេល​ឃុំ​ខ្លួន​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) និង​មន្ត្រី​អាដហុក​៥​រូប ​ចំនួន​៦ខែ​បន្ត​ទៀត​ ដោយ​បញ្ជាក់​ថា ទោស​របស់​ពួកគេ​ជា​បទឧក្រិដ្ឋ​ដែល​តម្រូវ​ឲ្យ​ជន​ជាប់ចោទ​ត្រូវ​ស្ថិត​ក្នុង​ការ​ឃុំ​ខ្លួន​ដើម្បី​បន្ត​ការ​ស៊ើបសួរ។

មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​របស់​សមាគម​អាដហុក​បួន​រូប​និង​មន្ត្រី​ គ.ជ.ប ​មួយ​រួប ត្រូវ​បាន​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​សម្រេច​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​អស់​រយៈពេល​ជាង​៧​ខែ​មក​ហើយ ក្រោយ​ពេល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​សាកសួរ​អ្នក​ទាំង​៥​ពាក់ព័ន្ធ​នឹង​បទ​សូក​ប៉ាន់​សាក្សី និង​សម​គំនិត​សូក​ប៉ាន់​សាក្សី។

លោក​ នី ចរិយា អគ្គ​លេខាធិការ​រង​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ដែល​ត្រូវ​បាន​តុលាការ​ឃុំខ្លួន​បណ្តោះ​អាសន្ន​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​សូកប៉ាន់​សាក្សី ត្រូវ​បាន​សមត្ថកិច្ច​បណ្តើរ​ចូល​សវនាការ​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦។

មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​សមាគម​អាដហុក​ទាំង​បួន​រូប ដែល​មាន​លោក ​នី សុខា​ លោក​ យី សុខសាន្ត ​លោក​ ណៃ វ៉ង់ដា ​និង​លោកស្រី​ លឹម មុនី​ ជាប់​ចោទ​ពី​បទ​សូកប៉ាន់​សាក្សី។ ចំណែក​ លោក ​នី ចរិយា ​អគ្គ​លេខាធិការ​រង​គ.ជ.ប.​ ជាប់​ចោទ​ពី​បទ​សម​គំនិត​សូក​ប៉ាន់​សាក្សី។

បន្ទាប់ពី​មន្ត្រី​ទាំង​៥​រូប​ ត្រូវ​បាន​តុលាការ​សាកសួរ ​នាង​ខុម ចាន់​តារ៉ាទី ​ហៅ​ស្រី​មុំ ​បាន​ឆ្លើយ​ថា ​មន្ត្រី​ទាំង​៥រូប​នេះ​បង្គាប់​ឲ្យ​នាង​និយាយ​កុហក​ទាក់ទង​នឹង​រឿង​អាស្រូវ​ស្នេហា​ដែល​គួរ​ឲ្យ​មន្ទិល​រវាង​រូប​នាង​ជាមួយ​លោក កឹម សុខា ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ចុង​ខែ​មេសា​កន្លង​មក។

មន្ត្រី​ទាំង​៥​រូប​បាន​ប្ដឹង​ជំទាស់​នឹង​ការ​សម្រេច​របស់​សាលា​ដំបូង​រាជធានី ​ដែល​បាន​បន្ត​នីតិវិធី​ឃុំ​ខ្លួន​ពួកគេ​ចំនួន​៦​ខែ​បន្ត​ទៀត​ដើម្បី​ស៊ើបសួរ បន្ទាប់ពី​ពួកគេ​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​អស់​រយៈពេល​៦​ខែ​រួច​មក។

លោកស្រី គា សុផល មេធាវី​ការ​ពារ​ក្ដី​ឲ្យ​មន្ត្រី​អាដហុក​ប្រាប់​អ្នក​សារព័ត៌មាន​នា​រសៀល​ថ្ងៃ​ចន្ទ ទី២៨ ខែ​វិច្ឆិកា​នេះ​ថា ក្រោយ​បញ្ចប់​សវនាការ​ដែល​មាន​រយៈពេល​ជិត​៣ម៉ោង ប្រធាន​សភា​ស៊ើបសួរ​សាលា​ឧទ្ធរណ៍​បាន​សម្រេច​ច្រាន​ចោល​បណ្ដឹង​ជំទាស់​នោះ ដោយ​លើក​ឡើង​ថា ករណី​របស់​ពួកគេ​ជា​បទ​ឧក្រិដ្ឋ​ដែល​ជន​ជាប់​ចោទ​ត្រូវ​ស្ថិត​ក្នុង​ការ​ឃុំ​ខ្លួន​ដើម្បី​បន្ត​ការ​ស៊ើបសួរ។

លោកស្រី លឹម មុនី មន្រ្តី​ការពារ​សិទ្ធិមនុស្ស​សមាគម​អាដហុក ដែល​ត្រូវ​បាន​តុលាការ​ឃុំខ្លួន​បណ្តោះ​អាសន្ន​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​បង្គាប់​សាក្សី​ឲ្យ​កុហក​តុលាការ ត្រូវបាន​សមត្ថកិច្ច​បណ្តើរ​ចូល​សវនាការ​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦។

ទោះ​ជា​យ៉ាង​ណា​លោកស្រី​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​លម្អិត ដោយ​បញ្ជាក់​ថា រង់ចាំ​ពិភាក្សា​ជាមួយ​សហ​មេធាវី​ និង​កូន​ក្ដី​ជា​បន្ត​ទៀត។

«គេ​តម្កល់​ដី​កា​សម្រេច​ពន្យារ​ការ​ឃុំ​ខ្លួន​បណ្ដោះ​របស់​ចៅ​ក្រម​ស៊ើប​ហ្នឹង​ ទុក​ជា​បាន​ការ​ដដែល ដោយសារ​តែ​សំណុំ​រឿង​ហ្នឹង​វា​ជា​សំណុំ​រឿង​បទ​ឧក្រិដ្ឋ ហើយ​ការ​ស៊ើបសួរ​ហ្នឹង​អត់​ទាន់​ពេញ​លេញ។ បង​នឹង​ពិភាក្សា​ជាមួយ​មេធាវី​សិន ថា​ត្រូវ​ធ្វើ​អី​បន្ត​ទៀត ហើយ​ថា​ការ​សម្រេច​ហ្នឹង​យ៉ាង​ម៉េច»។

មន្ត្រី​អាដហុក​ទាំង​បួន​រូប ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​បញ្ចប់​សវនាការ និង​ការ​ប្រកាស​សាល​ដីកា​ថា ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍​គឺ​អយុត្តិធម៌​សម្រាប់​ពួកគេ។

VOA មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​ពី​អ្នកនាំ​ពាក្យ​សាលា​ឧទ្ធរណ៍ លោក ទូច ថាវរិទ្ធ បាន​ទេ​នៅ​ថ្ងៃ​ចន្ទ​នេះ។

យោង​តាម​មាត្រា​៦០៥​នៃ​ក្រម​ព្រហ្មទណ្ឌ​ បទ​សូកប៉ាន់​ជា​ប្រភេទ​បទ​ឧក្រិដ្ឋ​ដែល​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៥​ឆ្នាំ​ទៅ​១០​ឆ្នាំ។

លោក យី សុខសាន មន្រ្តី​ការពារ​សិទ្ធិ​មនុស្ស​សមាគម​អាដហុក ដែល​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​បណ្តោះអាសន្ន​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​បង្គាប់​សាក្សី​ឲ្យ​កុហក​តុលាការ ត្រូវ​បាន​សមត្ថកិច្ច​បណ្តើរ​ចេញពី​សវនាការ​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២៨ ខែ​វិច្ឆិកា ឆ្នាំ២០១៦។

ក្នុង​សវនាការ​កន្លង​មក ​មន្ត្រី​សមាគម​អាដហុក​បាន​លើក​ឡើង​ពី​មូល​ហេតុ​នៃ​ការ​ផ្ដល់​លុយ​ចំនួន​ជាង​២០០​ដុល្លារ​អាមេរិក​ទៅ​ឲ្យ​នាង ខុម ចាន់តារ៉ាទី ហៅ​ស្រី​មុំ នៅ​ពេល​ដែល​នាង​បាន​ស្នើ​សុំ​ឲ្យ​សមាគម​អាដហុក​ជួយ​ការពារ​ក្នុង​នាម​ជា​ជន​រងគ្រោះ​ក្នុង​ពេល​កន្លង​មក ថា​ជា​ការ​ឧបត្ថម្ភ​ជា​ទូទៅ​ដល់​រាល់​គ្រប់​ជន​រង​គ្រោះ​ទៅ​តាម​គោលការណ៍​របស់​សមាគម​អាដហុក និង​អះអាង​ថា ការ​ជួយ​នោះ​មិនមែន​ជា​ការ​សូក​ប៉ាន់​សាក្សី​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​នោះ​ទេ។

លោក អំ សំអាត ​មន្ត្រី​ផ្នែក​បច្ចេកទេស​ស៊ើប​អង្កេត​របស់​អង្គការ​លីកាដូ​ ប្រាប់ VOA ថា ការ​សម្រេច​បន្ត​ឃុំ​ខ្លួនលើ​មន្ត្រី​អាដហុក និង​មន្ត្រី គ.ជ.ប ទាំង​៥​រូប ​អាច​ធ្វើ​បាន​ក្នុង​ករណី​ដែល​តុលាការ​មាន​ហេតុ​ផល​ត្រឹមត្រូវ​ប៉ុណ្ណោះ។

លោក​បន្ថែម​ថា ករណី​ដែល​តុលាការ​បន្ត​ឃុំ​ខ្លួន​ពួកគេ​ទាំង​៥រូប​ដោយមិន​មាន​ហេតុ​ផល​សមរម្យ គឺ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។

លោក ណៃ វ៉ង់ដា មន្រ្តី​ការពារ​សិទ្ធិ​មនុស្ស​សមាគម​អាដហុក ដែល​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​បង្គាប់​សាក្សី​ឲ្យ​កុហក​តុលាការ​ត្រូវបាន​សមត្ថកិច្ច​បណ្តើរ​ចេញ​ពី​សវនាការ​សាលាឧទ្ធរណ៍ រាជធានី​ភ្នំពេញ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦។

«យើង​ទទួល​ស្គាល់​ថា​ បទ​ឧក្រិដ្ឋ​គេ​អាច​ឃុំ​រហូត​ទៅ​ដល់​១៨​ខែ បាន​ន័យ​ថា ពន្យារ​៦​ខែ​ម្តង​៦ខែម្តង បញ្ជាក់​អំពី​ហេតុ​ផល​ត្រឹមត្រូវ ក៏​ប៉ុន្តែ​បើ​យើង​និយាយ​អំពី​សិទ្ធិ​សេរីភាព​របស់​គាត់​គឺ​វា​ប៉ះពាល់​ធ្ងន់ធ្ងរ។ អា​ហ្នឹង​ហើយ​ដែល​យើង​ជា​សង្គម​ស៊ីវិល​ យើង​គ្រាន់​ថា​ចង់​ឲ្យ​តុលាការ​លោក​ពិចារណា​ឲ្យ​បាន​ច្បាស់​លាស់​ ព្រោះ​មិន​ប៉ះពាល់​តែ​សេរីភាព​របស់​គាត់​ទេ តែ​វា​ប៉ះពាល់​ទៅ​ដល់​ក្រុម​គ្រួសារ​ទាំង​មូល​ដែល​គាត់​ជា​ជំហរ​នៃ​គ្រួសារ ហើយ​ក៏​វា​ប៉ះពាល់​ទៅ​ដល់​ថវិកា​គ្រួសារ។ ហើយ​មួយ​ទៀត​បើសិនជា​មិន​មាន​អី​ជឿន​លឿន​ទៅ​មុខ ក៏​វា​ចំណាយ​ទៅ​ថវិកា​ជាតិ​សម្រាប់​ពួកគាត់​ផង​ដែរ»។

ក្រោយ​បញ្ចប់​សវនាការ​នោះ​ដែរ មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ដែល​កំពុង​ជាប់​ឃុំ​មួយ​រូប លោក ណៃ វ៉ង់ដា បាន​ស្រែក​ស្នើរដ្ឋាភិបាល​ឲ្យ​រក្សា​ការិយាល័យ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​នៅ​កម្ពុជា​ឲ្យ​នៅ​ដដែល។

លោក​បញ្ជាក់​ថា ការិយាល័យ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​ពី​ការ​គោរព​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល​កម្ពុជា ដោយ​លោក​ថា ប្រសិនជា​កម្ពុជា​គ្មាន​ការិយាល័យ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ នោះ​នឹង​ធ្វើ​ឲ្យ​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​កាន់​តែ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ៕

Rape cases still skirting law

Teenagers are escorted out of a Phnom Penh police station to a vehicle by authorities last year after being apprehended in Por Sen Chey district and charged with rape. National police


Justice continues to prove elusive for rape victims in Cambodia, as major failings in the Kingdom’s justice system “remain largely unaddressed”, according to a new report from rights group Licadho.

A follow-up to the November 2015 study Getting Away With It: The Treatment of Rape in Cambodia’s Justice System, yesterday’s briefing report highlights the ongoing prevalence of rape cases settled via compensation, a resolution not permitted by Cambodian law yet still routinely negotiated by authority figures.

“When police and court officials help to negotiate compensation to settle a case, they almost always take a payment from the suspect and sometimes from the victim,” the report reads.

Seventy-nine percent of rape cases investigated by Licadho in 2015 were settled by compensation negotiated by authorities – with eight out of 19 cases negotiated by the police, four by prosecutors, two by investigating judges and one by a commune chief.

That figure marks an increase from the 60 percent of cases settled similarly during the 2012-2014 period examined by Getting Away With It. During that three-year period, 43 of 72 cases were negotiated by the police, six by prosecutors, and three by investigating judges.

“What’s striking is the pattern that continues – not just from the last report – but from years and decades where many of these cases are resolved through money or connections,” said Naly Pilorge, Licadho’s director.

While Justice Ministry spokesman Chin Malin yesterday admitted that many local authorities continued to negotiate compensation settlements, he said they were often motivated by “a culture of genuinely wanting to mediate relations between the accused and the victim”.

“Local authorities often negotiate compensation settlements not because they do not understand the law, but because they have the interests of society at heart,” he said, denying that personal agendas were involved. “Authorities usually know the victims and the perpetrators who will ask for forgiveness, so being authorities in the village, they want to mediate the issue.”

Legal expert Sok Sam Oeun, meanwhile, said that he “[does] not believe” compensation alone was used to conclude rape cases, adding that police investigations often wrapped subsequently because “evidence is sometimes changed” after a monetary deal has been struck.

“I don’t believe the charge is dropped just because compensation is settled,” he said. “According to the law, authorities and the court must still continue [pursuing] the case [after compensation].”

The report examined 282 cases of rape or attempted rape in 2015 encompassing 292 victims. Of those, 75 were women aged 18 and over while 217 were children under 18.

“Corruption is rampant throughout the court,” Licadho’s Pilorge said. “We receive rape victims that often get victimised by law enforcers and the court system.”

According to Malin, reforms to the justice system are already in the works. “Authorities have been trained, but they still need to [learn to] practice the law,” he said.

Sunday, November 27, 2016

កម្ពុជាចង់បានការ(មិន)ជ្រៀតជ្រែកពីអ.ស.ប. ក្នុងបញ្ហាផ្ទៃក្នុងរបស់ខ្លួន

Source:  wikimedia


ខ្ញុំយល់ជាបឋមថា ប្រសិនបើអង្គការសហប្រជាជាតិទទួលយកការព្រមព្រៀងគ្នា ជាមួយរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន
ថានឹង(មិន)ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃនយោបាយកម្ពុជា ដោយលេសនៃពាក្យអធិបតេយ្យភាពរបស់រដ្ឋ នោះគឺវា
នឹងមានន័យភ្លាមៗថា អង្គការធំនៃពិភពលោកនេះ នឹងបាត់បង់ទាំងស្រុងនូវអត្ថន័យនៃកំណើតរបស់ខ្លួន នឹងគោល
បំណងនៃចក្ខុវិស័យដែលផ្តួចផ្តើមឱ្យមានកំណើតអង្គការនេះឡើង។ ដូច្នេះកាតព្វកិច្ចរបស់ស្ថាប័នខ្លួន ដែលការពារ
សិទ្ធិមនុស្សនៅទូទាំងពិភពលោកក៏នឹងសាបសូន្យទៅផងដែរ។ អ៊ីចឹង ការទទួលតាមសំណូមពររដ្ឋាភិបាលភ្នំពេញ
ដែលចង់ឱ្យខ្លួនកុំជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសនេះ គឺទៅមិនរួចទេព្រោះវាខុសគោលដៅនៃកំណើតខ្លួន។

ឃ្លានៃ(កិច្ចការផ្ទៃក្នុង)គឺវាមានន័យទូលំទូលាយ ដែលរដ្ឋាភិបាលនៃប្រទេសមួយ អាចប្រព្រឹត្តិអំពើអាក្រក់គ្រប់បែប
យ៉ាងបានតាមទំនើងចិត្ត ហើយវានឹង(មិន)កម្រឹតត្រឹមតែរឿងនយោបាយប៉ុណ្ណោះទេ ប៉ុន្តែឧក្រឹដ្ឋកម្មផ្សេងៗកើតក្នុង
ប្រទេសនោះ ដែលនឹងប្រព្រឹត្តិដោយរដ្ឋាភិបាល ក៏សុទ្ធសឹងជាកិច្ចការផ្ទៃក្នុងទាំងអស់ បូករួមទាំងការចាប់ផ្ទន្ទាទោស
យ៉ាងឆៅៗចំពោះអស់ទាំងអ្នកនយោបាយ ឬរាស្ត្រសាមញ្ញណាដែលហ៊ានប្រឆាំងចំពោះទំនើងចិត្តរបស់ពួកគេ។

នៅកម្ពុជាកំពុងកើតមានបទឧក្រឹដ្ឋយ៉ាងអយុត្តិធម៌ទាំងនេះ ដែលគេរាល់គ្នាទូទាំងពិភពលោកបានដឹង ហើយដែល
រដ្ឋាភិបាលហ៊ុនសែន មិនព្រមទទួលស្គាល់ជាដាច់ខាត នូវកំហុសតូចធំរបស់ខ្លួន ដែលគេចង្អុលប្រាប់។ រដ្ឋាភិបាល
ទាល់ច្រក រកលេសដោះស្រាយវិបត្តិសង្គមដោយគតិយុត្តិធម៌មិនបាន ក៏តាំងប្រើពាក្យអធិបតេយ្យនៃប្រទេសខ្លួន។
ពេលនេះខ្លួនទទូចសុំកែប្រែជាថ្មី នូវអត្ថន័យត្រង់ចំណុច(អធិបតេយ្យ)ហ្នឹង ហើយសុំឱ្យស្ថាប័នអ.ស.ប.នៅកម្ពុជាទទួលស្គាល់ ហើយឈប់ជ្រៀតជ្រែកបញ្ហាផ្ទៃក្នុងរបស់រដ្ឋ។ បើមិនធ្វើតាម គេនឹងគម្រាមបិទការិយាល័យមួយនេះ។ 

ដល់អ៊ីចឹងទៅ វាបង្កើតជាន័យច្បាស់លាស់ថា អំពើព្រៃផ្សៃទាំងឡាយដែលរដ្ឋាភិបាលនឹងធ្វើចំពោះជនជាតិរបស់ខ្លួន
ទោះជារំលងឬរំលោភយ៉ាងធ្ងន់ធ្ងរ លើរដ្ឋធម្មនុញ្ញនៃប្រទេសរបស់ខ្លួនក្តី គឺលែងមានអ្វីជាឧបស័គ្គរារាំងអំពើនៃទំនើង
ចិត្តរបស់ខ្លួនទៀតហើយ។ ជាទិដ្ឋភាពដែលគេអាចមើលឃើញច្បាស់ចែស(ជាមុន)ថា ក្នុងប្រទេសនោះនឹងមានពោរ
ពេញទៅដោយបទឧក្រឹដ្ឋនយោបាយធំតូចជាហូរហែក្នុងប្រទេស បង្កើតដោយរដ្ឋាភិបាលដែលមានកាតព្វកិច្ច មើល
ការខុសត្រូវ និងសេចក្តីសុខសាន្តក្នុងសង្គមជាតិខ្លួន តែខ្លួនបែរជាប្រភពនៃមហាទុក្ខភ័យដល់អ្នកនយោបាយបក្សដទៃ
និងប្រជាពលរដ្ឋគ្រប់ជាន់ថ្នាក់ទៅវិញ ដែលហ៊ានតវ៉ាចុះឡើងប្រឆាំងនឹងផលប្រយោជន៍គណបក្សខ្លួនឬក្រុមខ្លួន។

នេះជាទិដ្ឋភាពដ៏មហាអាក្រក់ដែលគេអាចមើលឃើញ ហើយរំពឹងទុកជាមុន ប្រសិនបើអង្គការសហប្រជាជាតិ ព្រម
ព្រៀងនឹងឈប់អើពើចំពោះករណីរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសណាមួយ។ វានឹងក្លាយជាកំហុសអង្គការមួយ
នេះទៀតផង ដែលការព្រមព្រៀងរបស់ខ្លួន ឈប់រវីរវល់ក្នុងកិច្ចការផ្ទៃក្នុងនៃប្រទេសណាមួយ ដែលមានន័យស្មើនឹង
ការឱ្យភ្លើងខៀវដល់ឧក្រឹដ្ឋជន ឬការឱ្យដៃដល់ពួកមនុស្សអាក្រក់មានសេរីភាពធ្វើបាបកម្មតាមទំនើងចិត្ត។ ដូច្នេះវា
នឹងក្លាយជាស្ថាប័នតូចទាប គ្មានលទ្ធភាពនឹងសម្រេចកិច្ចការធំតូច តាមកាតព្វកិច្ចនៃកំណើតរបស់ខ្លួន បណ្តោយឱ្យ
មនុស្សអាក្រក់ញាក់ចិញ្ចើមដើរជាន់លើវត្តមានរបស់ខ្លួនបានដោយមិនពិបាក។

ហើយបើអង្គការសហប្រជាជាតិបន្ទន់ឥរិយាបថនៃការមិនជ្រៀតជ្រែកបញ្ហាផ្ទៃក្នុងរបស់ប្រទេសមួយ គឺត្រូវធ្វើដូចគ្នា
ជាទូទៅចំពោះប្រទេសទាំងអស់នៅលើលោកទាំងមូល។ ជារឿងដែលមិនអាចទៅរួច។ បើមិនអ៊ីចឹងទេគឺថាវត្តមានឬ
តួអង្គទាំងមូលនៃអង្គការសហប្រជាជាតិ គឺគ្រាន់តែជារោងកុនរោងល្ខោនគ្មានលទ្ធភាពផ្តល់ក្តីសង្ឃឹមកក់ក្តៅចំពោះ
ជនរងគ្រោះដែលគ្មានលទ្ធភាពនឹងជួយខ្លួនឯងបាន ក្រោមការជិះជាន់តាមទំនើងចិត្តនៃអ្នកនយោបាយចិត្តពាល។

ការដែលស្ថាប័នជាតិនៃរដ្ឋាភិបាលកម្ពុជា កំពុងស្នើអង្គការសហប្រជាជាតិឱ្យគោរពអធិបតេយ្យភាពនៃប្រទេសរបស់
ខ្លួន កុំឱ្យលូកដៃចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន ខ្ញុំមិនយល់ថាមកពីរដ្ឋាភិបាលនេះ មានចិត្តស្នេហាពេញបន្ទុក
ចំពោះកិត្តិយសជាតិសាសន៍ខ្លួននោះទេ។ តែជាចក្ខុវិស័យអាត្មានិយមសុទ្ធសាធ ចំពោះផលប្រយោជន៍សមាជិកគណ
បក្សនយោបាយរបស់ខ្លួន ច្រើនដងជាងផលប្រយោជន៍និងក្តីសុខក្សេមក្សាន្តចំពោះជនជាតិខ្លួនទាំងផ្ទៃនគរ។

វាខុសគ្នាឆ្ងាយពីចក្ខុវិស័យសហគមន៍អន្តរជាតិ ដែលជួយឈឺឆ្អាលរឿងខ្មែរ ដែល(មិនមែន)ជាទុក្ខវេទនារបស់ផង់គេ
សោះនោះ តែដោយសារគេមានគតិសច្ចៈយុត្តិធម៌ និងដោយសារគេយល់កាតព្វកិច្ចនៃស្ថាប័នរបស់គេ ព្រមទាំងបាន
មើលឃើញច្បាស់នូវសភាវៈដ៏អាក្រក់ នៃការអនុវត្តន៍ច្បាប់អយុត្តិធម៌របស់រដ្ឋាភិបាលហ៊ុនសែនសព្វថ្ងៃ ដែលស្រដៀង
គ្នានឹងរបៀបរបបរស់នៅក្នុងសម័យខ្មែរក្រហមប៉ុលពត ទើបគេមានប្រតិកម្មទាំងនេះឡើងដែលបណ្តាលឱ្យគណបក្ស
កាន់អំណាច មានចិត្តស្អុះស្អាប់ខ្លាំង ពិបាកនឹងធ្វើអ្វីៗតាមទំនើងចិត្តខ្លួន។ បាទទាន! រឿងហ្នឹងវាអ៊ីចឹងទេ។ 

អំពើខុសឆ្គងទាំងហ្នឹង ដែលបាននិងកំពុងអនុវត្តដោយរដ្ឋាភិបាលហ៊ុនសែន វាទើសទាស់ខ្លាំងចំពោះសតិសម្បជញ្ញៈ
របស់គេជាមនុស្សអ្នកសិក្សារៀនសូត្រជ្រៅជ្រះ ទើបបណ្តាលឱ្យគេនៅឈរឱបដៃស្ងៀមឈឹងមិនកើត គេក៏ស្ទុះស្ទារ
ជួយរាស្ត្រខ្មែរ។ អំពើល្អគួរគោរពនេះ ដូចគ្នាបេះបិទនឹងគ្រាដែលសហគមន៍អន្តរជាតិ បានមើលឃើញ(មរណភាព)នៃ
ជនជាតិកម្ពុជា ក្នុងសម័យកាលដែលទាហានយួនទាំងម៉ឺនកំពុងគម្រាមកំហែងអត្តសញ្ញាណខ្មែរ ហើយដែលគេស្រុះ
គ្នាស្ទុះមកជួយខ្មែរ។ ពេលនោះ(អត់មាន)ខ្មែរណាស្រែកជំទាស់សោះថាហេ៎! នែវើយ រឿងខ្មែរទុកឱ្យខ្មែរដោះស្រាយ។

ពេលនេះគណបក្សប្រជាជនហាក់ដូចជា បែរខ្នងដាក់គុណបំណាច់ដ៏ធំនៃថ្ងៃប្រជុំសន្តិភាពក្រុងប៉ារិស ហើយបែរទៅ
លើកតម្កើងថ្ងៃ៧មករា ថាជាថ្ងៃជោគជ័យបំភ្លេចមិនបានរបស់ខ្លួនទៅវិញ។ ត្រង់ចំណុចហ្នឹងមួយ ដែលឆ្លុះបញ្ចាំងពី
ចិត្តគំនិតអាត្មានិយមនៃគណបក្សប្រជាជនហ៊ុនសែន ព្រោះជាថ្ងៃដែលខ្លួនបានគ្រងរាជ្យក្នុងរដ្ឋកម្ពុជារហូតសព្វថ្ងៃ។

នេះ(មិនមែន)ជាចរិតនៃមេដឹកនាំប្រទេសមួយ ប្រកបដោយស្មារតីមានភក្តីភាពចំពោះជនជាតិខ្លួនទាំងនគរនោះទេ។
តែជាចរិតខែងរ៉ែង ហ៊ានទាំងសំឡុតស្ថាប័នអន្តរជាតិមួយនេះ, អ.ស.ប., ឱ្យដកថយចេញពីមុខពីមាត់ខ្លួន ដើម្បីខ្លួន
បានបន្តការធ្វើការសម្រេចបញ្ហាអ្វីៗទាំងឡាយ, ដែលខ្លួនហៅថាជាកិច្ចការផ្ទៃក្នុងប្រទេសរបស់ខ្លួន, តាមតែទំនើង
ចិត្តខ្លួន ចំពោះជនណាដែលតែងតែកោសរូសប្រឆាំងនឹងការដឹកនាំដោយអយុត្តិធម៌របស់ខ្លួន។ មានដូចជាដំណឹង
មួយនេះដែលគេសរសេថា សម្តេចហ៊ុនសែនបានអះអាងជាថ្មី ថានឹងចាប់ដាក់គុកអ្នកណាដែលនិយាយថារដ្ឋាភិបាល
របស់លោក ប្រើផែនទីមិនត្រឹមត្រូវក្នុងការកំណត់ខ្សែផែនទីព្រំប្រទល់ដែនខ្មែរ-យួន។

សុំសួរថា មានប្រទេសប៉ុន្មាននៅលើផែនដីនេះ ដែលមានមេដឹកនាំដូចសម្តេចហ៊ុនសែន ដែលគម្រាមពលរដ្ឋណា
ម្នាក់ដែលនិយាយជ្រៀតជ្រែក ការពារបូរភាពទឹកដីរបស់ខ្លួន? តើនេះមិនមែនជារោគវិកលចរិតទេឬយ៉ាងម៉េចហ៎្ន?

បើគ្រាន់តែមានគេស្រែកថា ផែនទីហ្នុងវាខុសទេ យើងសួរយោបល់គេទៅ ថាខុសយ៉ាងម៉េច? បើគេឆ្លើយរតិបរតុប
មិនច្បាស់លាស់ គ្រាន់តែប្រាប់ថា បានហើយ... អរគុណហើយ... ឈប់មាត់ទៀតទៅ... តែប៉ណ្ណឹងវាចប់រឿង។ តែនេះ
សម្តេចលោកសំឡុតគម្រាមគេ គ្រាន់តែរឿងបញ្ចេញយោបល់ប៉ុណ្ណឹង ចង់ចាប់គេដាក់គុក។ ច្បាប់ចេញពីណាមក
ដែលអនុញ្ញាតិឱ្យរដ្ឋាភិបាលមួយ មានសិទ្ធិនឹងអនុវត្តវិកលចរិតកម្មនេះ? នេះហើយដែលជាអំពើនៃទំនើងចិត្ត ហើយ
ដែលវត្តមានស្ថាប័នអង្គការសហប្រជាជាតិ បាននិងកំពុងក្លាយជាវិបត្តិឬជាឧបស័គ្គធំចំពោះគណបក្សប្រជាជន។

ទោសទណ្ឌដែលលោកហុងសុខហួរ និងលោកអ៊ុំសំអានបាននិងកំពុងទទួល ជាកសិណសាក្សីនៃអំពើកម្រោលតាម
ទំនើងចិត្តជនពាល តែមិនមែនជារឿងស្របច្បាប់ឯណានោះទេ។ បើមានច្បាប់អ៊ីចឹងគេសរសេរក្នុងសៀវភៅមែននោះ
មនុស្សដែលសរសេរច្បាប់ហ្នឹង សុទ្ធតែជាមនុស្សអាក្រក់សរសេរតាមទំនើងចិត្តខ្លួន ឱ្យត្រូវតាមចិត្តប្រាថ្នារបស់ខ្លួន។
ខ្ញុំមានសង្ឃឹមតែម្យ៉ាងគត់ ចំពោះរឿងខ្មែរ។ ជាក្តីសង្ឃឹមមួយរយភាគរយលើយុត្តិធម៌ចេញពីព្រះអាទិទេព។ គូសថ្ម
ចំណាំទុកចុះ ថ្ងៃនៃសេចក្តីល្អ នឹងមកដល់ចំពោះមនុស្សល្អដែលកំពុងវេទនា ហើយរង់ចាំព្រះ។ អាម៉ែន៕៚  

ពលរដ្ឋ​១៣៧​គ្រួសារ​នៅ​ស្រុក​ត្រាំកក់​បារម្ភ​ខ្លាច​តុលាការ​ដក​ហូត​ដី​លំនៅឋាន​និង​ដី​ដំណាំ


សាលា​ដំបូង​ខេត្ត​តាកែវ រូបថត​ថ្ងៃ​ទី ១៦ ធ្នូ ២០១៤។ Photo: RFA


ប្រជាពលរដ្ឋ​មួយ​ចំនួន​ក្នុង​ចំណោម​ពលរដ្ឋ ១៣៧​គ្រួសារ បាន​ជួបជុំ​គ្នា​នៅ​ចំណុច​ដី​ទំនាស់ សម្ដែង​ក្ដី​ព្រួយ​បារម្ភ​ចំពោះ​តុលាការ​ខេត្ត​តាកែវ ដែល​ថា​គ្រោង​នឹង​ប្រកាស​ដីកា​រក្សា​ការពារ​នៅ​ថ្ងៃ​ទី​១ ខែ​ធ្នូ ខាង​មុខ ឲ្យ​ទុក​ដី​លំនៅឋាន និង​ដី​ដំណាំ​របស់​ពួក​គាត់​តាម​សំណើ​ក្រុមហ៊ុន។ ការ​ព្រួយ​បារម្ភ​នេះ គឺ​ស្រប​ពេល​ដែល​ពលរដ្ឋ​កំពុង​មាន​ក្ដីក្ដាំ​ជាមួយ​ក្រុមហ៊ុន និង​បុគ្គល​មាន​លុយ​កាក់​មួយ​ចំនួន​ទៀត។

មេ​ភូមិ អនុ​ភូមិ គ្រូបង្រៀន និង​ប្រជាពលរដ្ឋ​សរុប​ចំនួន ១២​នាក់ កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ ហើយ​ព្រួយ​បារម្ភ​ថា តុលាការ​នឹង​ដក​ហូត​ដីធ្លី​របស់​ពួក​គាត់​រក្សា​ទុក​នៅ​ថ្ងៃ​ទី​១ ធ្នូ។

ប្រធាន​ភូមិ​ស្រែជើងរាស្ត្រ ឃុំ​ត្រពាំងក្រញ៉ូង ស្រុក​ត្រាំកក់ ខេត្ត​តាកែវ លោក ឈុន សុំ ដែល​ជាប់​បណ្ដឹង​នៅ​តុលាការ ថ្លែង​នៅ​ថ្ងៃ​ទី​២៦ វិច្ឆិកា ថា កាល​ពី​ឆ្នាំ​១៩៩៣ គណៈកម្មការ​ឃុំ​បាន​វាស់វែង​ចែក​ឲ្យ​ពលរដ្ឋ​ចំនួន ១៣៧​គ្រួសារ ជា​អតីត​គ្រួសារ​ទាហាន ជន​ពិការ ពលរដ្ឋ​ក្រីក្រ ដែល​ពេល​នោះ​គាត់​មិន​ទាន់​ក្លាយ​ជា​មេ​ភូមិ​នៅ​ឡើយ ហើយ​កាលនោះ​ដី​នេះ​ស្ថិត​នៅ​ភូមិ​ស្រែជើងរាស្ត្រ ឃុំ​ដំបូករូង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ក្នុង​មួយ​គ្រួសារ ៤០​ម៉ែត្រ​គុណ​នឹង ៣៥៣​ម៉ែត្រ រួច​កាប់​ឆ្ការ​ព្រៃ​ដោយ​ខ្លួន​ឯង។ ប៉ុន្តែ​រឿង​ប្ដឹងផ្ដល់​ពលរដ្ឋ​ចាប់​កើត​មាន​ឡើង​នៅ​គ្រា​ដែល​ព្រះរាជក្រឹត្យ​ចេញ​នៅ​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០១៥ កាត់​តំបន់​ពួក​គាត់​ចូល​ទៅ​ក្នុង​ទឹកដី​ខេត្ត​តាកែវ។

លោក​ថា មាន​ដើម​បណ្ដឹង​ចំនួន ៣​នាក់​ដែល​ប្ដឹង​ពលរដ្ឋ ១២​នាក់​ទៅ​តុលាការ គឺ​ប្រធាន​ក្រុមហ៊ុន ស៊ុន ហួរ គឺ​លោក ស៊ុន ហួរ លោក ហ៊ុន ចាន់ថុល ដែល​អះអាង​ថា​ជា​ក្មួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​បុគ្គល​ផ្សេង​ទៀត ដោយ​ចោទ​ពលរដ្ឋ​ថា​កាន់​កាប់​ដី​របស់​ពួក​គេ​សរុប​ចំនួន ១.០០០​ហិកតារ៖ «វា​ដាច់ខាត​ហើយ ព្រោះ​តែ​មក​នៅ​នេះ​ដំណាំ​ហូប​លែង​អស់​ទៅ​ហើយ ខ្នុរ ស្វាយ ផ្លែ​គ្រប់​អស់​ហើយ គេ​មក​ថា​ដី​គេ​ដាច់ខាត​មិន​ឲ្យ​ទេ ពឹង​ផ្អែក​លើ​អាជ្ញាធរ និង​ច្បាប់​ហើយ»។

ពលរដ្ឋ​ម្នាក់​ទៀត គឺ​លោក ស៊ិន សុផន ដែល​អះអាង​ថា​កំពុង​កាន់​កាប់​ដី​របស់​ឪពុក​មា​ជា​អតីត​ទាហាន​ចំនួន ៥​ហិកតារ ថ្លែង​ថា នៅ​ថ្ងៃ​ទី​១ ធ្នូ ខាង​មុខ ប្រធាន​តុលាការ​ខេត្ត​តាកែវ គឺ​អ្នកស្រី អ៊ិន មានិត នឹង​ចុះ​ទៅ​ប្រកាស​ដីកា​រក្សា​ការពារ​ឲ្យ​ពលរដ្ឋ​បញ្ឈប់​មិន​ឲ្យ​រុះរើ​របង និង​រុះរើ​របង​ចេញ​ពី​ដី​ដែល​មាន​នៅ​ចំណុច​ដី​ទំនាស់​ផ្អាក​ជា​បណ្ដោះអាសន្ន រង់ចាំ​ដីកា​សម្រេច​សាជាថ្មី​របស់​តុលាការ។ លោក​ស្នើ​ឲ្យ​តុលាការ ពិចារណា​រឿង​នេះ​ឲ្យ​បាន​ល្អិតល្អន់ មុន​នឹង​ឈាន​ទៅ​អនុវត្ត​តាម​សំណើ​របស់​ភាគី​ដើម​បណ្ដឹង៖ «សុំ​ឲ្យ​តុលាការ​គាត់​មើល​ផង កុំ​ឲ្យ​តែ​គេ​ខាង​នោះ​គេ​មាន​លុយ គេ​មាន​អំណាច​ជឿ​តាម​តែ​គេ ហើយ​មក​ធ្វើ​បាប​ប្រជាជន​ដែល​គ្នា​អត់​ក្រីក្រ​នៅ​នេះ»។

អាស៊ីសេរី មិន​អាច​ទាក់ទង​ចៅក្រម​សាលា​ដំបូង​ខេត្ត​តាកែវ អ្នកស្រី អ៊ិន មានិត ដើម្បី​បំភ្លឺ​បន្ថែម​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៦ វិច្ឆិកា។

មន្ត្រី​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​តាកែវ អ្នកស្រី នុត ចំរើន ដែល​ពលរដ្ឋ​ពឹងពាក់​ផ្នែក​ច្បាប់​ថ្លែង​ថា ផ្អែក​លើ​ទិដ្ឋភាព​ច្បាប់ ប្រជាពលរដ្ឋ​រស់នៅ​កាន់​កាប់​លើ​ដី​នេះ​ដោយ​ស្រប​ច្បាប់។ អាជ្ញាធរ​បាន​ចែក​ដី​ឲ្យ​កាប់​ឆ្ការ​ព្រៃ​រស់នៅ​តាំង​ពី​គ្មាន​វត្តមាន​របស់​ក្រុមហ៊ុន និង​ដើម​បណ្ដឹង​មួយ​ចំនួន​ទៀត។ ក្រៅ​ពី​នេះ បុគ្គល​មួយ​ចំនួន និង​ក្រុមហ៊ុន ថែម​ទាំង​បាន​ទៅ​ឈូស​ឆាយ​បំផ្លាញ​ដំណាំ​របស់​ពលរដ្ឋ​ទៀត​ផង៖ «អ្នក​មាន​អំណាច​កំពុង​តែ​រំលោភ​លើ​ប្រជាពលរដ្ឋ​ដែល​គាត់​កំពុង​តែ​កាន់​កាប់​ដី​ដែល​ស្រប​ច្បាប់ ដែល​មាន​រដ្ឋ​បាន​ប្រគល់​ឲ្យ​គាត់»។

ប្រជាពលរដ្ឋ​អះអាង​ថា កាល​ពី​ឆ្នាំ​២០១៥ ពលរដ្ឋ​បាន​តវ៉ា​នឹង​ក្រុមហ៊ុន ស៊ុន ហួរ ដែល​បាន​ធ្វើ​ផ្លូវ​លើ​ផ្លូវ​ចាស់​ដែល​មាន​ស្រាប់​ម្ដង​រួច​មក​ហើយ ប៉ុន្តែ​អភិបាល​ខេត្ត​តាកែវ លោក ឡាយ វណ្ណៈ បាន​សម្របសម្រួល​ជាមួយ​ពលរដ្ឋ ប៉ុន្តែ​ផ្លូវ​នេះ​បាន​ត្រឹម​តែ​កាយ​ព្រំ​មិន​បាន​ធ្វើ​នោះ​ទេ។ ជុំវិញ​ការ​ប្ដឹង​ផ្ដល់​វិញ កាល​ពី​ខែ​តុលា ប្រជាពលរដ្ឋ ៣០​គ្រួសារ​បាន​នាំ​គ្នា​ទៅ​តុលាការ​គាំទ្រ​អ្នក​ភូមិ​ពីរ​នាក់ គឺ​លោក ហង្ស ឌឿន និង​លោក សៅ សាវ៉ន ដែល​តុលាការ​ហៅ​សាកសួរ​ក្នុង​ចំណោម ១២​នាក់ ពី​បទ​ប្រើ​ហិង្សា​លើ​អ្នក​កាន់​កាប់​អចលនវត្ថុ​ស្រប​ច្បាប់ គឺ​ពេល​ដែល​ភាគី​ទំនាស់​ឃាត់​មិន​ឲ្យ​ពលរដ្ឋ​ភ្ជួរ​ស្រែ។

កាល​ពី​សប្ដាហ៍​មុន ក្រសួង​ដែនដី ក៏​បាន​ចេញ​លិខិត​មួយ​ឲ្យ​សាលា​ខេត្ត​តាកែវ ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ បន្ទាប់​ពី​ក្រសួង​បាន​ទទួល​ញត្តិ​ពី​ពលរដ្ឋ​សុំ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​ដីធ្លី និង​ទាមទារ​ឲ្យ​ផ្ដន្ទាទោស​ដល់​ក្រុមហ៊ុន ប៉ុន្តែ​ពុំ​ទាន់​មាន​ដំណោះស្រាយ​នៅ​ឡើយ៕

សមត្ថកិច្ច​រក​ឃើញ​សព​ពលរដ្ឋ​ម្នាក់​ទៀត​ដែល​ថ្ម​ភ្នំ​បាក់​សង្កត់​ស្លាប់​នៅ​ខេត្ត​ប៉ៃលិន

សមត្ថកិច្ច​រក​ឃើញ​សព​ពលរដ្ឋ​ម្នាក់​ទៀត​ដែល​ថ្ម​ភ្នំ​បាក់​សង្កត់​ស្លាប់​នៅ​ខេត្ត​ប៉ៃលិន

គ្រឿងចក្រ​កាយ​រក​សាកសព​ពលរដ្ឋ​ដែល​ត្រូវ​ថ្ម​ភ្នំ​បាក់​សង្កត់​លើ នៅ​ភូមិ​ដីក្រហម សង្កាត់​អូរតាវ៉ៅ ក្រុង​ប៉ៃលិន ខេត្ត​ប៉ៃលិន ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ Photo Provided



ថ្ម​ភ្នំ​បាក់​សង្កត់​ពលរដ្ឋ ២​នាក់​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង និង​ខូច​អេស្កាវាទ័រ​មួយ​គ្រឿង និង​ឡាន​ដឹក​ដី​មួយ​គ្រឿង នៅ​ភូមិ​ដីក្រហម សង្កាត់​អូរតាវ៉ៅ ក្រុង​ប៉ៃលិន កាល​ពី​រសៀល​ថ្ងៃ​ទី​២៦ វិច្ឆិកា។ នៅ​យប់​កើត​ហេតុ សមត្ថកិច្ច​ខេត្ត​ប៉ៃលិន ចុះ​ទៅ​ត្រួត​ពិនិត្យ ហើយ​រក​ឃើញ​សព​ម្នាក់​ឈ្មោះ ឆុយ ឆីវ ភេទ​ប្រុស អាយុ ១៩​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ខេត្ត​ពោធិ៍សាត់ ជា​កម្មករ​បើក​អេស្កាវាទ័រ។ ចំណែក​សព​ម្នាក់​ទៀត​ឈ្មោះ ធី រដ្ឋា ភេទ​ប្រុស អាយុ ២០​ឆ្នាំ ជា​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ដីក្រហម សង្កាត់​អូរតាវ៉ៅ ក្រុង​ប៉ៃលិន ដែល​គេ​ទើប​រក​សាកសព​ឃើញ​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ វិច្ឆិកា ក្រោយ​ពី​កាយ។

អធិការ​នគរបាល​ក្រុង​ប៉ៃលិន លោក លឹម វាសនា មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី​២៧ វិច្ឆិកា ថា អ្នក​ទាំង​ពីរ​ត្រូវ​ថ្ម​បាក់​សង្កត់ ដោយ​ម្នាក់​បើក​អេស្កាវាទ័រ​កាយ​ថ្ម​ឲ្យ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ថ្ម​ភ្នំ​ឈ្មោះ ឈុន ឆាង និង​ម្នាក់​ទៀត​ជា​អ្នក​ស្រុក​នៅ​ក្បែរ​នោះ​ទៅ​អង្គុយ​មើល​គេ​កាយ​ថ្ម ហើយ​ក៏​ត្រូវ​ថ្ម​បាក់​សង្កត់​ស្លាប់​តែ​ម្ដង៖ «យប់​មិញ​ឯកឧត្ដម​អភិបាល​ខេត្ត និង​លោក​ស្នងការ បាន​ធ្វើ​រក​សព​ផ្ទាល់​រហូត​ដល់​ម៉ោង ១២​យប់ ដោយ​មាន​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត និង​តំណាង​ក្រុមហ៊ុន​វាយ​ថ្ម​ចូលរួម ដើម្បី​ជំរុញ​ឲ្យ​ក្រុមហ៊ុន​នេះ​ធ្វើ​យ៉ាង​ណា​រក​សព​ឲ្យ​ឃើញ។ ក្រោយ​មក​ក៏​រក​សព​ឃើញ​នៅ​ម៉ោង​ប្រមាណ​ជាង ៨​ព្រឹក»។

សមត្ថកិច្ច​បាន​ប្រគល់​សាកសព​ទាំង​ពីរ​ទៅ​ឲ្យ​សាច់ញាតិ​យក​ទៅ​ធ្វើ​បុណ្យ​នៅ​ស្រុក​កំណើត​រៀងៗ​ខ្លួន កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៧ វិច្ឆិកា។ លោក លឹម វាសនា បន្ថែម​ថា ម្ចាស់​ក្រុមហ៊ុន​នេះ​ធានា​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ខូចខាត​ទាំងអស់​ជូន​ដល់​សាច់ញាតិ។ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​បន្ថែម​ដើម្បី​ដាក់​បន្ទុក​ឲ្យ​ក្រុមហ៊ុន​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​បន្ត​ទៀត។

កាល​ពី​ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​២០១៦ ថ្ម​ភ្នំ​បាន​បាក់​សង្កត់​មនុស្ស​ស្លាប់ ៣​នាក់ ខណៈ​ពួក​គេ​កំពុង​បើក​អេស្កាវាទ័រ​កាយ​ថ្ម​នៅ​ភ្នំ​ធំ ស្រុក​មង្គលបូរី ខេត្ត​បន្ទាយមានជ័យ៕

ពលរដ្ឋ​មិន​ចង់​ឲ្យ​អាជ្ញាធរ​ប្រើប្រាស់​ថវិកា​វត្ត​ប៉ាក់ណាម​ទាក់ទង​រឿង​នយោបាយ

ពលរដ្ឋ​មិន​ចង់​ឲ្យ​អាជ្ញាធរ​ប្រើប្រាស់​ថវិកា​វត្ត​ប៉ាក់ណាម​ទាក់ទង​រឿង​នយោបាយ

ទិដ្ឋភាព​បិណ្ឌ​ទី​១១ នៅ​វត្ត​ខេមរៈរាជាការាម ហៅ​វត្ត​ប៉ាក់ណាម ស្ថិត​ក្នុង​ស្រុក​កោះធំ ខេត្ត​កណ្ដាល ជាប់​ព្រំដែន​វៀតណាម ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៦។ Photo: RFA


ប្រជាពលរដ្ឋ​មិន​ចង់​ឲ្យ​អាជ្ញាធរ​ខេត្ត​កណ្ដាល ថ្លែង​សារ​នយោបាយ​នោះ​ទេ​ចំពោះ​ករណី​ចំណាយ​លុយ​កឋិន​សម្រាប់​កសាង​វត្ត​ប៉ាក់ណាម ព្រោះ​លុយ​កឋិន​នោះ​បាន​មក​ពី​កឋិន​សាមគ្គី​របស់​ប្រជាពលរដ្ឋ។ ការ​លើក​ឡើង​នេះ ខណៈ​ដែល​អភិបាល​ខេត្ត​កណ្ដាល អញ្ជើញ​ទៅ​បញ្ចុះ​បឋម​សិលា​កសាង​ខ្លោងទ្វារ​វត្ត​ប៉ាក់ណាម នៅ​ឃុំ​ព្រែកជ្រៃ ស្រុក​កោះធំ ខេត្ត​កណ្ដាល។

ពិធី​បញ្ចុះ​បឋម​សិលា​កសាង​ខ្លោងទ្វារ​វត្ត​ប៉ាក់ណាម ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ក្រោម​អធិបតីភាព​អភិបាល​ខេត្ត​កណ្ដាល លោក ម៉ៅ ភិរុណ ដែល​ផ្ទុយ​ពី​បំណង​ប្រាថ្នា​របស់​ពលរដ្ឋ​ដែល​ធ្វើ​បុណ្យ​កឋិន​ប្រមូល​បច្ច័យ​កសាង​វត្ត​ប៉ាក់ណាម នៅ​ជាប់​ព្រំដែន​កម្ពុជា-វៀតណាម ស្ថិត​នៅ​ស្រុក​កោះធំ ខេត្ត​កណ្ដាល។

ប្រជាពលរដ្ឋ​បាន​បញ្ចេញ​មតិ​លើ​លិខិត​មួយ​ច្បាប់​ថា ពួក​គាត់​ចង់​ឃើញ​ព្រះរាជ​វត្តមាន​របស់​សម្ដេច​ព្រះ​សង្ឃរាជ​ទាំង​ពីរ​គណៈ ដើម្បី​មាន​ព្រះរាជ​បន្ទូល​អំពី​ការ​ណែនាំ​ឲ្យ​ព្រះសង្ឃ​អនុវត្ត​នូវ​វិន័យ ក៏ដូចជា​សិទ្ធិ​របស់​ព្រះសង្ឃ រួម​ទាំង​ការ​អភិវឌ្ឍ ដូចជា​ការ​រៀបចំ​បរិវេណ​វត្ត និង​សំណង់​ផ្សេងៗ​ដោយ​ជៀស​ផុត​ពី​ការ​ថ្លែង​បម្រើ​ប្រយោជន៍​គណបក្ស​នយោបាយ។

យ៉ាង​ណា​ក៏ដោយ ក្នុង​លិខិត​នោះ​ឲ្យ​ដឹង​ថា ប្រសិន​បើ​ថ្នាក់​ដឹកនាំ​ខេត្ត​ចូលរួម​នោះ គឺ​សុំ​តែ​ថ្លែង​ពី​គោល​នយោបាយ​របស់​រដ្ឋាភិបាល ដូចជា​ភូមិ-ឃុំ​មាន​សុវត្ថិភាព ហាម​មិន​ឲ្យ​មាន​ការ​ជួល​ដី​ឲ្យ​ជនជាតិ​វៀតណាម លើក​ទឹក​ចិត្ត​ឲ្យ​ពលរដ្ឋ​ខ្មែរ​វិល​មក​រស់នៅ​តាម​ព្រំដែន ជាពិសេស​ភូមិ​ប៉ាក់ណាម ការ​កសាង​ផ្លូវ និង​មាន​វិធានការ​ចំពោះ​ជន​អន្តោប្រវេសន៍​រស់នៅ​ខុស​ច្បាប់ ព្រម​ទាំង​ណែនាំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត ជាដើម។

អាស៊ីសេរី បាន​ព្យាយាម​សុំ​ការ​ឆ្លើយតប​ពី​អភិបាល​ខេត្ត​កណ្ដាល លោក ម៉ៅ ភិរុណ ជាច្រើន​លើក តែ​លោក​មិន​លើក​ទូរស័ព្ទ ចំណែក​អភិបាល​ស្រុក​កោះធំ លោក អេង មោក្ខ វិញ​ប្រាប់​ថា ជាប់​រវល់​ប្រជុំ​រហូត និង​បិទ​ទូរស័ព្ទ។

រីឯ​ព្រះចៅ​អធិការ​វត្ត​ប៉ាក់ណាម ព្រះ​ភិក្ខុ ចាប់ ឡាយស៊ែ មាន​ថេរ​ដីកា​ថា ពិធី​បញ្ចុះ​បឋម​សិលា​នោះ គឺ​មាន​អភិបាល​ខេត្ត និង​មន្ត្រី​រាជការ​មក​ពី​គ្រប់​មន្ទីរ​ស្ថាប័ន​នៅ​ក្នុង​ខេត្ត​កណ្ដាល ព្រម​ទាំង​មាន​ពលរដ្ឋ​ប្រមាណ ១​ពាន់​នាក់​ចូលរួម​ដែរ។ ព្រះអង្គ​បន្ត​ថា ចំពោះ​សុន្ទរកថា​យ៉ាង​ណា​នោះ ព្រះអង្គ​ពុំ​បាន​ស្តាប់​នោះ​ទេ ព្រោះ​ព្រះអង្គ​បាន​និមន្ត​មក​វត្ត​ឆាន់​ចង្ហាន់​វិញ ខណៈ​ដែល​ពិធី​នោះ​ត្រូវ​បាន​គេ​រៀបចំ​ឡើង​នៅ​លើ​ដង​ផ្លូវ​ជាតិ​ជិត​ស្ពាន​មួយ ដែល​មាន​ផ្លូវ​តូច​បត់​ចូល​ទៅ​វត្ត​ប៉ាក់ណាម មាន​ចម្ងាយ​ប្រហែល​ជា​ពីរ​គីឡូម៉ែត្រ។ យ៉ាង​នេះ​ក្តី ព្រះអង្គ​មាន​ថេរ​ដីកា​ថា ពិធី​បញ្ចុះ​បឋម​សិលា​កសាង​ខ្លោងទ្វារ​វត្ត​ដែល​ចំណាយ​លុយ​កឋិន​នោះ គឺ​មិន​ប្រើ​ឈ្មោះ​គណបក្ស ឬ​បុគ្គល​ណា​នោះ​ទេ គឺ​ជា​របស់​វត្ត និង​ពលរដ្ឋ​ខ្មែរ ហើយ​វត្តមាន​អភិបាល​ខេត្ត​ចូលរួម​នោះ គឺ​ជា​ការ​អញ្ជើញ​របស់​ចៅហ្វាយ​ស្រុក ក្នុង​នាម​ជា​អាជ្ញាធរ​ដែនដី៖ «»។

ព្រះចៅ​អធិការ​វត្ត​ប៉ាក់ណាម បន្ត​ថា អភិបាល​ខេត្ត​កណ្ដាល មិន​ចុះ​ទៅ​ពិនិត្យ​មើល​វត្ត​ប៉ាក់ណាម ដោយ​ផ្ទាល់​នោះ​ទេ គឺ​លោក​នៅ​តែ​កន្លែង​ពិធី​បញ្ចុះ​បឋម​សិលា​ដែល​នៅ​ឆ្ងាយ​ពី​វត្ត។ ទោះ​យ៉ាង​ណា អភិបាល​ខេត្ត​ក៏​បាន​បញ្ជា​ឲ្យ​សាងសង់​ពង្រីក​ផ្លូវ​ចូល​វត្ត និង​សមិទ្ធផល​មួយ​ចំនួន​ទៀត​ជា​ប្រយោជន៍​ការពារ​ព្រំដែន​ខ្មែរ​ដែរ៖ «»។

បច្ច័យ​ដែល​ប្រមូល​បាន​ពី​បុណ្យ​កឋិន​កាល​ពី​ថ្ងៃ​ទី​១៣ វិច្ឆិកា មាន​ចំនួន​ជាង ៤​ម៉ឺន​ដុល្លារ ហើយ​ព្រះសង្ឃ និង​គណៈកម្មការ​វត្ត​ប៉ាក់ណាម មាន​គម្រោង​កសាង​ប្រាសាទ​តម្កល់​រូប​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ កសាង​រូប​សំណាក​ព្រះអង្គ​ចេក​ព្រះអង្គ​ចម កសាង​រូប​សំណាក​ពុទ្ធ​ប្រវត្តិ​មាន​ព្រះអង្គ​ចេញ​បួស និង​ព្រះអង្គ​ទត​សួន និង​ទីធ្លា​វត្ត​កំពុង​ចាក់​សាប​ជាដើម។ ព្រះអង្គ​ក៏​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ដែនដី ជួយ​បង្ហាញ​ផែនទី​ឲ្យ​បាន​ច្បាស់លាស់ ព្រោះ​ថា​បច្ចុប្បន្ន ដី​វត្ត​ហាក់​កាន់​តែ​រួម​តូច​ដោយសារ​ផ្ទះ​ជនជាតិ​វៀតណាម ចាក់​គ្រឹះ​ហ៊ុមព័ទ្ធ​ជុំវិញ​នោះ។

ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក មួង សូនី លើក​ឡើង​ថា ករណី​អភិបាល​ខេត្ត​កណ្ដាល អញ្ជើញ​បញ្ចុះ​បឋម​សិលា​នោះ មិន​ខុស​ទាស់​អ្វី​នោះ​ទេ ឲ្យ​តែ​មាន​សុទ្ធចិត្ត​ពិត និង​ចង់​អភិវឌ្ឍ​តំបន់​ព្រំដែន ជាពិសេស​វត្ត​ប៉ាក់ណាម សម្រាប់​ការពារ​ព្រំដែន​នោះ៖ «»។

ប្រធាន​អង្គការ​មូលនិធិ​ទ្រទ្រង់​អរិយធម៌​ខ្មែរ លោក មឿង សុន ដែល​ជា​អ្នក​ផ្ដួចផ្ដើម​ឲ្យ​មាន​ពិធី​បុណ្យ​កឋិន​ទៅ​វត្ត​ប៉ាក់ណាម មួយ​រូប​ដែរ​នោះ ធ្លាប់​បាន​ប្រាប់​អាស៊ីសេរី កាល​ពី​ពេល​ដង្ហែ​កឋិន​នៅ​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ថា បច្ច័យ​ដែល​បាន​មក​ពី​កឋិន​នោះ គឺ​ជា​កឋិន​សាមគ្គី​ខ្មែរ មិន​ប្រកាន់​និន្នាការ​នយោបាយ​បក្ខពួក​នោះ​ឡើយ ក្នុង​បំណង​អភិវឌ្ឍ​វត្ត​ប៉ាក់ណាម ឲ្យ​ក្លាយ​ជា​និមិត្តរូប​ការពារ​ព្រំដែន​ដ៏​រឹងមាំ៕